January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាការដដែល ពោលគឺមិនអនុញ្ញាតឲ្យលោករ៉ុង ឈុន នៅក្រៅឃុំនោះទេ

សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាការដដែល ពោលគឺមិនអនុញ្ញាតឲ្យលោករ៉ុង ឈុន នៅក្រៅឃុំនោះទេ

សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាការដដែល ពោលគឺមិនអនុញ្ញាតឲ្យលោករ៉ុង ឈុន នៅក្រៅឃុំនោះទេ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ភ្នំពេញៈ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាការដដែល ពោលគឺមិនអនុញ្ញាតឲ្យលោករ៉ុង ឈុន នៅក្រៅឃុំនោះទេ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

តុលាការបានចោទប្រកាន់សម្រេចលោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយលោកសេង ហៀង ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញ។

លោករ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពី លេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិចតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។

ក្រោយពីបានទទួលសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៏នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និង បានសម្រេចចោទប្រកាន់ឈ្មោះ រ៉ុង ឈុន ពីបទញុះញង់បង្កអោយមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។

ក្រោយពីសាកសួរតាមនីតិវិធីរួចរាល់ ចៅក្រមស៊ើបសួរលោកវណ្ណ សែនវិសុទ្ធ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើឈ្មោះ រ៉ុង ឈុន៕

ប្រភព៖ www.rasmeinews.com

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.