January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្ដម គង់ សោភ័ណ្ឌ បានយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត។

ខេត្តកណ្តាល៖ដោយមើលឃើញពីការលំបាកក្នុងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដែលរស់នៅលើទំនប់៩៤ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួន៥២គ្រួសារ និងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ចំនួន៣៨គ្រួសារ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាលចែកជូននាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក។

ឯកឧត្ដមបន្ដថា៖ ដោយមើលឃើញការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្ត យើងបានកៀរគរសប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជាមួយគ្នានេះ ផ្តើមចេញពីស្ថានភាពរបស់បងប្អូន និងមន្ត្រីមូលដ្ឋានបានស្នើសុំមកសាខាកាកបាទក្រហមខេត្ត ទើបយើងមានលទ្ធភាពចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រនាឱកាសនេះ។

ជាមួយគ្នានោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានកូនតូចៗត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឱ្យបានខ្ពស់បំផុត ពិសេសចំពោះកុមារតូចៗ ដែលពុំទាន់ចេះហែលទឹក ព្រោះថាពេលនេះ ទឹកទន្លេ ទឹកស្ទឹងកំពុងឡើងខ្លាំង ដូចនេះវាងាយនឹងជួបនូវឧទ្ទវហេតុផ្សេងៗ ដូចជាគ្រោះលង់ទឹកជាដើម។ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអនាម័យគឺ ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត ធ្វើបែបនេះក្នុងគោលបំណងបញ្ចៀសឱ្យបានរាល់ជំងឺផ្សេងៗកុំឱ្យកើតមានឡើង នៅក្នុងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង។ អំណោយដែលចែកប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ទាំង៩០គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ម៉ាស់១ដុំ និងថវិកា ក្នុង១គ្រួសារចំនួន ១០ម៉ឺនរៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.