ការស្ទង់មតិរបស់បណ្តាញ CGTN ៖ ប្រទេសចិនជិតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិប្រចាំឆ្នាំ អ្នកប្រើប្រាស់អ៊ីនធឺណែតដែលផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចចិន "គោលដៅនិងភារកិច្ចសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិនពេញមួយឆ្នាំជិតនឹងសម្រេចដោយជោគជ័យ" ដែលជាព័ត៌មានចេញផ្សាយពីសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ប្រទេសចិនបានចាក់បញ្ចូល "កម្លាំងជំរុញ" ដល់សេដ្ឋកិច្ចពិភពលោកដែលមានភាពខ្សោយក្នុងការស្តារឡើងវិញ ។ លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទៅកាន់អ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៤%មានជំនឿចិត្តចំពោះអនាគតនៃសេដ្ឋកិច្ចចិន ហើយរំពឹងថាប្រទេសចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីបន្តនាំមកនូវភាពប្រាកដប្រជា និងកាលានុវត្តភាពដល់សេដ្ឋកិច្ចពិភពលោក។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៧%...
Day: December 14, 2024
សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi Jinping បានសង្ខេបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ វិភាគស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ...