បទវិភាគ៖ដំណោះស្រាយចិនបានគ្រោងផែនការគោលដ៏មហិមានៃការធ្វើកំណែទម្រង់អភិបាលកិច្ចសកល “នេះជាមួយឆ្នាំដែលសន្តិភាពប្រឈមមុខនឹងការសាកល្បងនៅគ្រប់ទីកន្លែងបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់”“នេះជាមួយឆ្នាំដែលប្រទេសសកលខាងត្បូងងើបឡើងយ៉ាងឆាប់រហ័ស ហើយអភិបាលកិច្ចសកលធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ”។ល។ រំលឹកឡើងវិញនូវឆ្នាំ២០២៤ដែលជិតនឹងកន្លងផុតទៅ ឥស្សរជនសង្កេតការណ៍អន្តរជាតិបានសម្គាល់ឃើញជាទូទៅថា វានឹងបន្សល់ទុកនូវស្លាកស្នាមមិនធម្មតាក្នុងដំណើរការអភិវឌ្ឍន៍របស់មនុស្សជាតិ ។ ឆ្នាំ២០២៤នេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ផងនិងបម្រែបម្រួលផងហើយការប៉ះទង្គិចភូមិសាស្ត្រឡើងកម្ដៅជាបន្តបន្ទាប់ “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់”មានភាពកាន់តែខ្លាំងឡើងៗ សង្គមមនុស្សជាតិបានប្រឈមមុខនឹងជម្រើសគន្លឹះដែលមិនដឹងវិវឌ្ឍទៅកាន់ទិសណា ។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីស្តារសន្តិភាពពិភពលោកឡើងវិញនិងជួយសង្គ្រោះជីវិតរបស់មនុស្សជាតិ ។ ដើម្បីទប់ទល់នឹងវិបត្តិអ៊ុយក្រែនចិនបានចាត់បញ្ជូនបេសកជនពិសេសទៅធ្វើការផ្សះផ្សាបីជុំ ប្រកាសនូវ “គំនិតឯកភាពរួម៦ចំណុច”ជាមួយប្រេស៊ីល និងផ្តួចផ្តើមឱ្យបង្កើតក្រុម “មិត្តសន្តិភាព”ជាមួយប្រទេសសកលខាងត្បូង...
Day: December 30, 2024
លោកស្រីShenYiqinអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ស្តីពីការធ្វើសមាហរណកម្មការអភិវឌ្ឍនៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវព្រមទាំងថ្លែងសុន្ទរកថា ព្រឹត្តិការណ៍ស្តីពី«ការធ្វើសមាហរណកម្មការអភិវឌ្ឍនៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ៖”បងប្អូនស្រ្តីពួតដៃគ្នាដើម្បីកសាងមហាគ្រួសារតំបន់ ឈូងសមុទ្រ”ឆ្នាំ២០២៤»បានបើកធ្វើនៅតំបន់ម៉ាកាវ។លោកស្រី Shen Yiqinសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជាប្រធានសហភាពស្រ្តីទូទាំងប្រទេសចិនបានអញ្ជើញចូលរួមពិធីបើកព្រមទាំងថ្លែងសុន្ទរកថា។ លោកស្រីបានថ្លែងថាស្ត្រីមានតួនាទីមិនអាចជំនួសបានក្នុងការជំរុញការអភិវឌ្ឍ បុព្វហេតុ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»និងការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។សង្ឃឹមថាស្ត្រីក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុង កុង-ម៉ាកាវចាត់ទុកអនុសាសន៍ណែនាំសំខាន់ៗរបស់លោកXi Jinpingប្រធានរដ្ឋ ចិនជាការគោលណែនាំហើយត្រូវមានចក្ខុវិស័យវែងឆ្ងាយបេះដូងឌំទូលាយ និងសេចក្តីអង់អាចក្លាហានដើម្បីដើរតួនាទីរបស់ស្ត្រីឱ្យកាន់តែល្អក្នុងបុព្វហេតុ អភិវឌ្ឍ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»បង្ហាញពីសមិទ្ធភាពដ៏អស្ចារ្យក្នុង ការកសាងមហាគ្រួសារដ៏ល្អបវរបង្កើនសុខុមាលភាពរបស់ស្ត្រីឱ្យកាន់តែល្អក្នុង ការជំរុញការធ្វើសមាហរណកម្មការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលរបស់ស្ត្រី កាន់តែច្រើនក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លានិងបុព្វហេតស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ៕
លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងជុំវិញឧប្បត្តិហេតុធ្លាក់យន្តហោះរបស់កូរ៉េខាងត្បូង ថ្ងៃទី ២៩ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងជុំវិញឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju របស់កូរ៉េខាងត្បូង ដែលបណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស...