January 29, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Day: December 27, 2024

ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ដើម្បីអនុវត្តស្មារតីនៃកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិននិងរៀបចំ ការងារ“កសិកម្ម ជនបទ និងកសិករ”នៅឆ្នាំ២០២៥។ លោកXi Jinpingប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ដោយបានលើកឡើងថា ឆ្នាំ២០២៤ការផលិតស្បៀងរបស់ប្រទេសចិនបានឡើងដល់កម្រិតថ្មី ប្រាក់ចំណូលរបស់កសិករបានកើនឡើងជាលំដាប់ សង្គមជនបទមានភាពសុខដុមរមនានិងស្ថិរភាព។ឆ្នាំ២០២៥ត្រូវតែប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទ ដើម្បីធ្វើឱ្យកំណែទម្រង់ជនបទកាន់តែស៊ីជម្រៅ ពន្លឿនជំហានទំនើបកម្មកសិកម្មនិងជនបទ ជំរុញឱ្យមូលដ្ឋានកសិកម្មកាន់តែរឹងមាំ តំបន់ជនបទកាន់តែមានវិបុលភាព ជីវភាពរស់នៅរបស់កសិករកាន់តែល្អបវរ។ ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ។បរិមាណផលិតស្បៀងទូទំាងប្រទេសកើនឡើងដល់៧ទ្រីលានគីឡូក្រាមជាលើកដំបូងដែលបានកើនឡើង២២១,៨រយលានគីឡូក្រាមដែលកើនឡើង១.៦%បើធៀបជាមួយឆ្នាំ២០២៣។ឆ្នាំ២០២៤ផ្ទៃដីដាំដុះស្បៀងទូទាំងប្រទេសចិនមាន១,១៩រយលានហិកតា...

សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់ កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ជួយដល់តំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ។ តើគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផលយ៉ាងណាក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ? និយាយពីសមិទ្ធផលនៃការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ...

បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ ពេលថ្មីៗនេះ មេដឹកនាំអាមេរិកបានចុះហត្ថលេខាលើ"សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៥"ឱ្យក្លាយទៅជាច្បាប់។ ការចំណាយផ្នែកយោធាចំនួន៨៩៥ប៊ីលានដុល្លារអាមរិកនេះ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រនិងបង្ហាញពីចំណង់អាហារដ៏ធំរបស់វ៉ាស៊ីនតោនក្នុងការចំណាយផ្នែកយោធា។ដើម្បីបង្កើត"ភាពសមហេតុសមផល"សម្រាប់ពង្រីកការចំណាយផ្នែកយោធា សេចក្តីព្រាងច្បាប់នេះបានលើកឡើងពីប្រទេសចិនរាប់សិបដង និងឃោសនាបំប៉ោងនូវ"ការគំរាមកំហែងពីប្រទេសចិន"នៅកន្លែងជាច្រើន ជាពិសេសបាននិយាយផ្ដេសផ្ដាសលើបញ្ហាតៃវ៉ាន់ ញុះញង់ឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់ និងបានបញ្ចេញនូវសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរទៅកាន់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ក្នុងច្បាប់ក្នុងស្រុករបស់អាមេរិកមួយនេះ ភាគីអាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នារវាងត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយពន្លឿនល្បឿនច្រានតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់នៃសង្រ្គាម។ ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកបានឈានចូលក្នុងដំណាក់កាលអន្តរកាលនៃការផ្ទេរសិទ្ធិអំណាច។ អ្នកផងទាំងពួងបានចាប់អារម្មណ៍ថា ក្នុងរយៈពេលជិតមួយខែមក អាមេរិកបានចាត់វិធានការជាបន្តបន្ទាប់លើបញ្ហាតៃវ៉ាន់៖ចាប់ពីបានអនុម័តការលក់អាវុធដែលមានទំហំសរុប៣៨៥លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់ ដល់ប្រកាសផ្តល់ជំនួយយោធាដែលមានតម្លៃប្រមាណ៥៧១.៣លានដុល្លារអាមេរិកដល់តៃវ៉ាន់...

Copyright © All rights reserved. | Newsphere by AF themes.