January 29, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Day: December 19, 2024

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់ខេត្តហៃណាន ប្រទេសចិន គឺជាការចាក់បញ្ចូលនូវគុណតម្លៃដ៏មហាសាលនៃទំនាក់ទំនងយ៉ាងរឹងមាំខ្លាំងក្លាជាប្រពៃណីរវាងប្រទេសយើងទាំងពីរ។ លោកបណ្ឌិតបញ្ជាក់ថា ដំណើរបំពេញព្រះរាជទស្សនកិច្ច ក៏ជាការគូសរំលេចយ៉ាងច្បាស់ថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែកថែប ជាទំនាក់ទំនងកល្យាណមិត្តនៅគ្រប់កាលៈទេសៈ ដើម្បីពង្រឹងនិងពង្រីកនូវផលប្រយោជន៍កាន់តែធំ...

រសៀលថ្ងៃទី ១៨ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៅទីក្រុងម៉ាកាវ។ លោក Xi Jinping បានថ្លែងទៅកាន់លោក Ho Iat Seng ថា លោកបានដឹកនាំរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះរួបរួមគ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវ...

ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤វេទិកាស្តីពីកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤ដែលរៀបចំដោយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលក្រុងប៉េកាំងបានសម្ពោធបើក។ លោកYin Liសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជាលេខាបក្សនៃគណៈកម្មាការបក្សកុម្មុនីស្ដក្រុងប៉េកាំងបានថ្លែង សុន្ទរកថាថា មជ្ឈិមបក្សដែលមានលោកXi Jinpingជាប្រមុខស្នូលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារទីក្រុង រដ្ឋាភិបាលចិនតម្កល់ប្រជាជនជាស្នូល ជានិច្ចកាលបន្តបង្កើនកសាងនគរូបនីយកម្មបែបថ្មី ខិតខំប្រឹងប្រែងជំរុញប្រព័ន្ធអភិបាលកិច្ចទីក្រុង និងទំនើបកម្មនៃសមត្ថភាពអភិបាលកិច្ច។ ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែងដើម្បីផ្តល់សេវាកម្មបម្រើប្រជាជនរបស់ទីក្រុងទំនើប កសាងទីក្រុងឱ្យទៅជាទីក្រុងលំដាប់អន្តរជាតិលេខ១ដែលគួរឱ្យចង់រស់នៅប្រកបដោយភាពចុះសម្រុងគ្នា។ ក្នុងអំឡុងពេលជិត៦ឆ្នាំនៃកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលាបានទទួលនិងដោះស្រាយសំណូមពរនិងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនិងសហគ្រាស១រយ៥០លានករណី អត្រាដោះស្រាយនិងអត្រាពេញចិត្តបានកើនឡើងដល់៩៧%។ សូមបញ្ជាក់ថា ប្រធានបទនៃវេទិកានេះគឺ«ទំនើបកម្មនៃអភិបាលកិច្ចទីក្រុងដែលតម្កល់ប្រជាជនជាស្នូល»។ តំណាងគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសចំនួនជាង៣១០០នាក់បានចូលរួមវេទិកានេះ៕

នៅលើឆ្នេរសមុទ្រចិនខាងត្បូង តំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។ ការកសាងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវគឺជាយុទ្ធសាស្ត្រជាតិដ៏សំខាន់ដែលត្រូវបានរៀបចំ ដាក់ពង្រាយ និងជំរុញដោយផ្ទាល់ពីសំណាក់លោក Xi Jinping ប្រធានរដ្ឋចិន ។វាគឺជាវិធានការបែបយុទ្ធសាស្ត្ររបស់ប្រទេសចិនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្រកួតប្រជែងនាពេលអនាគត ទទួលរ៉ាប់រងនូវភារកិច្ចដ៏សំខាន់នៃយុគសម័យ ដើម្បីធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនិងជំរុញទំនើបកម្មតាមបែបផែនចិន ហើយវាក៏ជាការអនុវត្តថ្មី ដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុនៃ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។ ពីការធ្វើជាសាក្សីផ្ទាល់ក្នុងពិធី《ចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងខេត្តក្វាងទុង ហុងកុង និងម៉ាកាវ និងការជំរុញការកសាងតំបន់ឈូងសមុទ្រ》...

វិទ្យុជាតិកម្ពុជា៖លោក ចេម ហួត-- រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សប្តាហ៍ភាពយន្តអន្តរជាតិមេគង្គ-ឡានឆាង» ពិតជាបានលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងប្រទេសចិន និងប្រទេសក្នុងតំបន់ កាន់តែល្អប្រសើរឡើង។ មានប្រសាសន៍ នៅក្នុងកម្មវិធី «សប្តាហ៍ភាពយន្តអន្តរជាតិមេគង្គ-ឡានឆាង» លើកទី៦ នារាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌...

Copyright © All rights reserved. | Newsphere by AF themes.