ដើរតាមដានជើងរបស់លោក Xi Jinping ដើម្បីជ្រួតជ្រាបពីមនោសញ្ចេតនា "កសិកម្ម ជនបទនិងកសិករ" ក្រឡេកទៅមើលឆ្នាំ ២០២៤ បើកផែនទីបង្ហាញផ្លូវនៃការចុះត្រួតពិនិត្យការងារនៅទូទាំងប្រទេសចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិនការយកចិត្តទុកដាក់និងក្តីរំពឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinping ចំពោះការងារ "កសិកម្ម ជនបទនិងកសិករ"បានផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់ប្រជាជន ។ ដោយបារម្ភពីផលិតកម្មនិងជីវភាពរស់នៅរបស់កសិករដែលរងគ្រោះ...
Day: January 2, 2025
ភាពឈ្លាសវៃរបស់ប្រមុខដឹកនាំចិន ក្នុងការស្តារសេដ្ឋកិច្ចឆ្នាំ២០២៤ ក្នុងដំណើរការសេដ្ឋកិច្ចសាកលលោកនៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថា មានបញ្ហាប្រឈមជាច្រើនដែលបណ្តារប្រទេសនីមួយៗ ខិតខំប្រឹងប្រែងដោះស្រាយតាមរយៈការដាក់ចេញនូវគោលនយោបាយស្តារឡើងវិញរៀងៗខ្លួន ក្នុងខណៈដែលភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និង ការកើនឡើងយ៉ាងគំហុកនូវអត្រាការប្រាក់។ សេដ្ឋកិច្ចចិន ក៏ស្ថិតក្នុងស្ថានភាពប្រឈមនូវព្យុះភ្លៀងដ៏ធំមួយ ដែលពិភពលោកទាំងមូលមិនអាចនឹកស្មានដល់ថា ការដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្រ្តសំខាន់ៗរបស់ចិន អាចទប់ទល់នូវព្យុះភ្លៀងដ៏កំណាចឃោរឃៅនេះបានទេ។ ផ្ទុយទៅវិញ ប្រទេសចិនបានឆ្លងកាត់ដោយជោគជ័យនូវបញ្ហាប្រឈមដ៏វិសាមញ្ញមួយចំនួនក្នុងឆ្នាំ ២០២៤ និង...
បទវិភាគ៖ពិភពលោកល្អ ប្រទេសចិនទើបបានល្អ ប្រទេសចិនល្អពិភពលោកនឹងកាន់តែល្អ នៅពេលដែលពន្លឺព្រះអាទិត្យដំបូងនៃឆ្នាំថ្មីចាំងជះលើផែនដី អ្នកផងទាំងពួងនៅគ្រប់ទីកន្លែងលើពិភពលោកមានការរំពឹងទុកផង ហើយក៏មានការព្រួយបារម្ភផងដែរ។ តើពិភពលោកនៅឆ្នាំ២០២៥នឹងមានភាពល្អប្រសើរជាងមុនទេ? តើប្រទេសចិនដែលជាប្រទេសកំពុងអភិវឌ្ឍធំបំផុតនឹងបន្តនាំមកនូវថាមពលវិជ្ជមានដល់ពិភពលោកដោយរបៀបណា? "យើងតែងតែលូតលាស់ក្នុងព្យុះភ្លៀង ហើយបានរឹងមាំដោយឆ្លងកាត់ការសាកល្បងយើងត្រូវពោរពេញទៅដោយជំនឿចិត្ត។" ឆ្លងតាមរយៈសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៥របស់លោកXi Jinpingប្រធានរដ្ឋចិន សហគមន៍អន្តរជាតិបានឃើញសមិទ្ធផលអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ ហើយបានទទួលអារម្មណ៍ពីជំនឿចិត្តនិងស្មារតីរបស់ប្រទេសចិនដែលមិនខ្លាចឧបសគ្គនិងកំណត់គោលដៅ ដើម្បីខិតខំធ្វើការ។ ជំនឿចិត្តបែបនេះ ហាក់បីដូចជាព្រះអាទិត្យក្នុងរដូវរងា ដែលបាននាំមកនូវភាពកក់ក្តៅដល់ពិភពលោក។ ប្រជាជនចិនតែងតែនិយាយថា"ជំនឿចិត្តមានតម្លៃជាងមាស"។ ជំនឿចិត្តនេះគឺមកពីភាពធន់ដ៏ខ្លាំងក្លានៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។...