សន្ទុះនៃវិស័យទេសចរណ៍ចិនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងជំរុញភាពធន់ និងកំណើនសេដ្ឋកិច្ច ជារៀងរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ ប្រជាជននៅទូទាំងប្រទេសចិនតែងធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឬទស្សនាតំបន់កម្សាន្តនានា ។ ការធ្វើដំណើររបស់ប្រជាជនចិនរាប់រយលាននាក់ក្នុងអំឡុងពេលដ៏មមារញឹកនេះ គឺជាការចល័តទីមនុស្សធំជាងគេបំផុតនៅលើពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការចំណាយក្នុងស្រុក។ តាមការប៉ាន់ស្មាន ការធ្វើដំណើរក្នុងស្រុកនាអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ មានចំនួនប្រមាណ ៩ពាន់លានដំណើរ កើនឡើង ៦% ធៀបនឹងឆ្នាំ២០២៤ ។...