វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង ចាប់តាំងពីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ ប្រទេសចិនបានខិតខំធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ចសកល និងបានក្លាយទៅជាដៃគូពាណិជ្ជកម្មឈានមុខរបស់ប្រទេស និងតំបន់ជាង ១៤០ ក្នុងពិភពលោក។ ក្នុងនាមជាប្រទេសដែលគាំទ្រយ៉ាងសកម្មដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រទេសចិនតែងតែខិតខំប្រឹងប្រែងលើកកម្ពស់ពាណិជ្ជកម្មសេរី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការដាក់ចេញនូវវិធានការអនុគ្រោះនានាជាបន្តបន្ទាប់។ នាពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសដាក់ចេញនូវវិធានការបន្ធូរបន្ថយអត្រាពន្ធគយលើផលិតផលនាំចូលមួយចំនួនធំ និងបានសន្យាផ្តល់ការអនុគ្រោះពន្ធគយសូន្យដល់ប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតចំនួន ៤៣។ នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់រដ្ឋាភិបាលចិន ក្នុងដំណើរឆ្ពោះទៅរកការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូងផងដែរ។...