បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា ឆ្នាំ២០២៥ ជាខួបទី១០០នៃការបង្កើតមេកានិចកង់ទិច(Quantum Mechanics) ហើយក៏ជាឆ្នាំអន្តរជាតិខាងវិទ្យាសាស្ត្រនិងបច្ចេកទេសកង់ទិចផងដែរ ។ ប៉ុន្តែ ខណៈពេលទើបចូលឆ្នាំថ្មី នីតិវិធីថ្មីរបស់រដ្ឋាភិបាលអាមេរិកដែលដាក់កំហិតបុគ្គលនិងក្រុមហ៊ុនអាមេរិកបណ្តាក់ទុនលើវិស័យបច្ចេកទេសជឿនលឿនរបស់ចិន ដូចជាការគណនាកង់ទិចជាដើមក៏បានចូលជាធរមានជាផ្លូវការដែរ ។ អ្នកវិភាគបានលើកឡើងថា អាមេរិកបានដាក់សម្ពាធទៅលើការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនដោយគិតពីផលប្រយោជន៍ខាងនយោបាយ ប៉ុន្តែ ទីបំផុត ពួកគេនឹងប្រទះឃើញថា ការពិតជាក់ស្តែងគឺផ្ទុយពីគោលបំណង ។...