ក្រចេះ៖ករណីរថយន្តដឹកឈើបើកបរក្រឡាប់ដោយខ្លួនឯងបណ្តាលឱ្យស្លាប់មនុស្សម្នាក់

ក្រចេះ៖ករណីរថយន្តដឹកឈើបើកបរក្រឡាប់ដោយខ្លួនឯងបណ្តាលឱ្យស្លាប់មនុស្សម្នាក់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ករណីរថយន្តដឹកឈើបើកបរក្រឡាប់ដោយខ្លួនឯងបណ្តាលឱ្យស្លាប់មនុស្សម្នាក់
រថយន្តម៉ាក់ Highlander ពណ៌ខ្មៅ ដឹកឈើ ក្រទ្បាប់ស្លាប់មនុស្ស១នាក់ ចំណែកក្នុងទ្បានផ្ទុកសុទ្ធតែឈេី មានតំលៃខ្ពស់ក្នុងទីផ្សារ នៅស្រុកចិត្របុរី ខេត្តក្រចេះ នៅយប់ថ្ងៃទី 11 ខែ សីហា ឆ្នាំ 2020 វេលាម៉ោង៤.០០ទៀបភ្លឺ មានរថយន្តម៉ាក់ Highlander ពណ៌ខ្មៅ ដឹកឈើពេញក្នុងឡាន បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បើកបរក្នុងល្បឿនលឿន ទិសដៅចេញពីខេត្តស្ទឹងត្រែងទៅ ខេត្តក្រចេះ លុះមកដល់ ភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី បានបណ្ដាលឲ្យជ្រុលចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យ តៃកុងឡានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ប្រភព៖ ហ្វេសបុក
