ឧត្តមសេនីយ៍ត្រីម្នាក់បានដកកាំភ្លើងគំរាមគេរួចបើករថយន្តគេចខ្លួនប៉ុន្តែត្រូវ….!!!
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
រាយការណ៍ដោយ៖ លោក សួន សុវ៉ែន
រាជធានីភ្នំពេញវេលាម៉ោង 1 និង 30 នាទីរំលងអាទ្រាតឈានចូលថ្ងៃទី 12 ខែសីហាឆ្នាំ 2020។ករណីអ្នកមានអំណាចដកកាំភ្លើងគំរាមកំហែងដល់អ្នកដ៏ទៃ។
មានបុរសម្នាក់មានតួនាទីជាឧត្តមសេនីយ៍ត្រីបានដកកាំភ្លើងគំរាមគេហើយបុរសខាងលើគាត់ព្យាយាមបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចខណ្ឌចំការមនបានសហការគ្នាជាមួយនឹងសមត្ថកិច្ចខណ្ឌច្បារអំពៅចាប់ខ្លួនបាននៅឯខណ្ឌច្បារអំពៅភ្លាមៗតែម្តង។
ទីតាំងកន្លែងកើតហេតុគឺស្ថិតនៅក្នុងហាងផឹកស៊ីមួយកន្លែងបណ្ដោយផ្លូវ 163 ទល់មុខនឹងផ្សារទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញវេលាម៉ោង 1 និង 30 នាទីអាទ្រាតឈានចូលថ្ងៃទី 12 ខែសីហាឆ្នាំ 2020។