January 29, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ព័ត៌មានថ្មីៗ

បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ។ កណ្តាល៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានរៀបចំពិធីដាក់ឱ្យដំណើរការបណ្ណាល័យមេគង្គ-ឡានឆាង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស...

រាជធានីភ្នំពេញ៖ ជនល្មើស ស្រី ស៊ីណា ដែលបាញ់សម្លាប់ម្ចាស់ផ្ទះប្រុស-ស្រី ជាគូស្នេហ៍ ជិតរៀបអាពាហ៍ពិពាហ៍នឹងគ្នា ព្រមទាំងបុគ្កលិកអោយរងរបួសធ្ងន់ កាលពីថ្មីៗកន្លងទៅនេះ តុលាការសម្រេចដាក់ទោស ដាក់ពន្ធនាគារ៣១ ឆ្នាំ និងសងជម្ងឺចិត្ត២លានដុល្លារ ខណ:អ្នករងរបួសសង៥០ម៉ឺនដុល្លារ ។ សវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣៖ -សំណុំរឿងទី១ពីបទ (ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត)។ -សំណុំរឿងទី២ពីបទ...

ទំហំទីផ្សារអ្នកប្រើប្រាស់ភេសជ្ជៈតែរបស់ប្រទេសចិនបន្តកើនឡើង ពិសេសទំហំទីផ្សារភេសជ្ជៈតែរស់ជាតិថ្មី សូមជម្រាបថា រយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទំហំទីផ្សារអ្នកប្រើប្រាស់ភេសជ្ជៈតែរបស់ប្រទេសចិនបន្តកើនឡើង ជាពិសេសទំហំទីផ្សារភេសជ្ជៈតែរស់ជាតិថ្មី តាមការប៉ានប្រមាណដល់ឆ្នាំ២០២៥នឹងឡើងដល់ទំហំ ១៥ ម៉ឺនលានយាន់ប្រាក់ចិន។ ទីផ្សារអ្នកប្រើប្រាស់នៅចិនស្តារឡើងវិញជាបន្តបន្ទាប់ ខណៈពេលដែលទិដ្ឋភាពនៃការប្រើប្រាស់កាន់តែសម្បូរបែប សេដ្ឋកិច្ចចិនបាននិងកំពុងបង្ហាញនូវភាពរស់រវើកនិងភាពធន់ខ្លាំង។ កាលពីពាក់កណ្តាលខែធ្នូ មជ្ឈិមបក្សកាន់អំណាចចិនបានកំណត់ថា ការងារសេដ្ឋកិច្ចចិនឆ្នាំ២០២៥ នឹងផ្តោតលើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដោយផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជំរុញឱ្យបច្ចេកវិទ្យានិងឧស្សាហកម្មអភិវឌ្ឍរួមបញ្ចូលគ្នា។...

កម្ពុជានិងប្រទេសមួយចំនួនបានហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញការសាទរចំពោះប្រទេសជិតខាងកម្ពុជា ដែលឃាត់ការលក់ ការនាំចូល កាស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs) ខណៈដែលកម្ពុជាកម្ពុជាកំពុងតែធ្វើការងារយ៉ាងសកម្មដើម្បីទប់ស្កាត់កុំឱ្យយុវជនប្រើប្រាស់ឧបករណ៍នេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកឧត្តមសេនីយ៍ឯក...

មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច កំពង់ធំ៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្កខាងលិចមានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយកាតាបចំនួន១២០០០កញ្ចប់ និងកង់ចំនួន២០០០គ្រឿងពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ២៥០នាក់ លោក អ៊ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរំលេចថា រយៈពេលពីរឆ្នាំនេះ (ឆ្នាំ២០២៣ និង ឆ្នាំ២០២៤) ដោយមានការគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល...

ក្រសួងប្រៃសណីយ៍ ផ្ដួចផ្ដើមធ្វើនូវគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ ដែលជាយុទ្ធនាការលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ដួចផ្ដើមធ្វើនូវគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ - Cyber Security Awareness Month” ដែលជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាពនិងសុវត្ថិភាពសន្តិសុខសាយប័រ។ យោងតាមក្រសួងប្រៃសណីយ៍...

« ខ្ញុំសូមធ្វេីការបញ្ជាក់ថា ខ្ញុំពុំមានលុយ គ្រីបតូ ដូចការសរសេរបំផ្លេីសបង្ហោះចែកចាយនោះទេ ។ បេីសិនមានអ្នកដឹងថា លុយគ្រីបតូ របស់ខ្ញុំនៅកន្លែងណា សូមទៅយកមកជូនមន្ទីរពេទ្យ គន្ធបុប្ផា ចែកប្រជាជនក្រីក្រ សាងសង់មន្ទីរពេទ្យ សាលារៀន ទាំងអស់ចុះ ។ ខ្ញុំត្រៀមខ្លួន ចុះហត្ថលេខា ឬផ្ដឹតមេដៃជូនគ្រប់ពេល។ »...

“ម៉ាកាវគឺជាគុជនៃមាតុភូមិ ហើយខ្ញុំតែងតែគិតគូរអំពីការអភិវឌ្ឍន៍និងសុខុមាលភាពរបស់ប្រជាពលរដ្ឋម៉ាកាវទាំងអស់។”នៅរសៀលថ្ងៃទី១៨ ខែធ្នូ សុន្ទរកថាដ៏ស្និទ្ធស្នាលរបស់លោក Xi Jinpingប្រធានរដ្ឋចិនពេលមកដល់តំបន់ម៉ាកាវ បានធ្វើឱ្យបងប្អូនជនរួមជាតិម៉ាកាវមានភាពកក់ក្តៅនិងធ្វើឱ្យសង្គមម៉ាកាវកាន់តែរំភើប និងពោរពេញដោយជំនឿចិត្តលើការអភិវឌ្ឍន៍នាពេលអនាគត។ ថ្ងៃដដែល លោកXi Jinpingបានធ្វើដំណើរទៅកាន់តំបន់ម៉ាកាវ ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងរបស់រដ្ឋាបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងចុះត្រួតពិនិត្យការងារនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ។ នៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវ ក្រុមប៉ូលិសម៉ាកាវបានប្រគុំបទភ្លេងស្វាគមន៍យ៉ាងកក់ក្តៅ ហើយការសម្ដែងលោតម៉ុងសាយប្រកបដោយបរិយាកាសសប្បាយរីករាយ។យុវជនម៉ាកាវនិងតំណាងមកពីគ្រប់មជ្ឈដ្ឋានរាប់រយនាក់បានគ្រវីទង់ជាតិ ទង់តំបន់នៃតំបន់រដ្ឋបាលពិសេសនិងផ្កា ដើម្បីសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ។ "ខ្ញុំពិតជារំភើបណាស់ដែលបានជួបលោកXi Jinpingដោយផ្ទាល់ម្តងទៀត!កញ្ញាJiang...

ខណៈពេលដែលទិវារំលឹកខួបទី ២៥ នៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញចូលមកដល់ ប្រព័ន្ធសារព័ត៌មានបរទេសបានសម្គាល់ឃើញជាទូទៅថា តំបន់ម៉ាកាវបាននិងកំពុងសម្រេចបាននូវភាពរុងរឿងខាងសេដ្ឋកិច្ចនិងស្ថិរភាពក្នុងសង្គម ក៏ដូចជាមានទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃជាមួយពិភពលោកគឺជាគំរូនៃការអនុវត្តដោយជោគជ័យនូវ"ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ។ ឈរលើទីចាប់ផ្តើមថ្មី តើការអនុវត្ត"ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវត្រូវបានជំរុញយ៉ាងដូចម្តេច ? នៅថ្ងៃទី ២០ ខែធ្នូ សុន្ទរកថាគន្លឹះរបស់លោក ប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួបទី...

រាជធានីភ្នំពេញ៖ នាវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតិភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជាដឹកនាំដោយ...

Copyright © All rights reserved. | Newsphere by AF themes.