វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»
រាជធានីភ្នំពេញ៖ នាវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតិភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជាដឹកនាំដោយ លោក ពុយ គា ជាប្រធាន ក្នុងឱកាសនោះមានអ្នកចូលរួមស្តាប់ និងបញ្ចេញ មតិយោបល់ មានចំនួន១០២ អង្គភាពសារព័ត៌មាន និង អ្នកដឹកនាំ អ្នកគ្រប់គ្រង ម្ចាស់អង្គភាព និពន្ធនាយក ចំនួនសរុប ១៥២ នាក់។
ក្នុងឱកាសបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.) លើកទី២១នេះ អង្គពិធីបានបង្កើតនូវកិច្ចពិភាក្សាលើសេចក្តីថ្លែងការណ៍រួមមួយដោយមានការចូលរួមបញ្ចេញមិតិយោបល់ពីបងប្អូនអ្នកចូលរួម ហើយទទួលបាននូវលទ្ធផលល្អ និងបានបិទបញ្ចប់កម្មវិធី ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍រួម វេទិការនិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និង ការបញ្ចេញមតិ» ដែលមាន ១១ ចំណុចដោយជោគជ័យ ។
បន្ទាប់ពីបិទបញ្ចប់កម្មវិធី ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍រួមរួច អង្គពិធីទាំងមូលបានប្រកាសគាំទ្រនូវសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ញើជូនវេទិកានិព្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ យ៉ាងពេញទំហឹង។