January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

វេទិកាស្តីពីកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤បើកធ្វើ

ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤វេទិកាស្តីពីកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤ដែលរៀបចំដោយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលក្រុងប៉េកាំងបានសម្ពោធបើក។

លោកYin Liសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស
កុម្មុយនីស្តចិននិងជាលេខាបក្សនៃគណៈកម្មាការបក្សកុម្មុនីស្ដក្រុងប៉េកាំងបានថ្លែង
សុន្ទរកថាថា មជ្ឈិមបក្សដែលមានលោកXi Jinpingជាប្រមុខស្នូលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារទីក្រុង រដ្ឋាភិបាលចិនតម្កល់ប្រជាជនជាស្នូល ជានិច្ចកាលបន្តបង្កើនកសាងនគរូបនីយកម្មបែបថ្មី ខិតខំប្រឹងប្រែងជំរុញប្រព័ន្ធអភិបាលកិច្ចទីក្រុង និងទំនើបកម្មនៃសមត្ថភាពអភិបាលកិច្ច។ ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែងដើម្បីផ្តល់សេវាកម្មបម្រើប្រជាជនរបស់ទីក្រុងទំនើប កសាងទីក្រុងឱ្យទៅជាទីក្រុងលំដាប់អន្តរជាតិលេខ១ដែលគួរឱ្យចង់រស់នៅប្រកបដោយភាពចុះសម្រុងគ្នា។

ក្នុងអំឡុងពេលជិត៦ឆ្នាំនៃកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលាបានទទួលនិងដោះស្រាយសំណូមពរនិងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនិងសហគ្រាស១រយ៥០លានករណី អត្រាដោះស្រាយនិងអត្រាពេញចិត្តបានកើនឡើងដល់៩៧%។

សូមបញ្ជាក់ថា ប្រធានបទនៃវេទិកានេះគឺ«ទំនើបកម្មនៃអភិបាលកិច្ចទីក្រុងដែលតម្កល់ប្រជាជនជាស្នូល»។ តំណាងគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសចំនួនជាង៣១០០នាក់បានចូលរួមវេទិកានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.