January 29, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឃាត់ខ្លួនឧត្តមសេនីយ៍ម្នាក់ ករណីឆបោក​ប្រាក់ រត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ជាង២ម៉ឺនដុល្លារ…!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២១។
ឃាត់ខ្លួនឧត្តមសេនីយ៍ម្នាក់ ករណីឆបោក​ប្រាក់ រត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ជាង២ម៉ឺនដុល្លារ…!
កណ្តាល ៖ ការចាប់ខ្លួនជនសង្ស័យរូបនេះគឺបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ម៉ៅ ស៊ីណា ចៅក្រ មស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នំា២០២១នេះ ឃាត់ខ្លួនលោកឧត្តមសេនីយ៍ប៉ូលិស ហង្ស វណ្ណៈ អាយុ៤១ ដែលជា មន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ទោ បម្រើការងារនៅក្រសួងមហាផ្ទៃ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនបានបញ្ជាក់ថា ឈ្មោះ ហង្ស វណ្ណៈ ត្រូវបានចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅចំណុចស្ថានីយ៍ ប្រេងឥន្ទនៈសូគីមិច លើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដែលបទល្មើសព្រហ្ម ទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
លោកឧត្តមសេនីទោ ហង្ស វណ្ណៈ បានរងនូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងចោទប្រកាន់ថា បានយក​លុយគេចំនួ ន ២២ ០០០ ដុល្លារ ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេចតាមការសន្យា ពោលគឺស៊ីដាច់ប្រាក់ជាង២ម៉ឺនដុល្លារនោះ នឹងថែមទាំងគេចវេសន៍មិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀត​ផង ទើបគេប្ដឹងមកតុលាការ៕
San Prum Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.