ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកក្នុងព្រឹត្តិការណ៍ប្រណាំងទូក-ង ក្រុងតាខ្មៅ។
ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកក្នុងព្រឹត្តិការណ៍ប្រណាំងទូក-ង ក្រុងតាខ្មៅ។
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤-
កណ្តាល៖ នៅមុខសួនច្បារក្រុងតាខ្មៅ លោកអភិបាលខេត្ត ឯកឧត្តម គួច ចំរើន បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំចំពោះចំណុះទូក ដូច្នេះ ខណៈជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់។
ពិធីជួបសំណេះសំណាលនេះធ្វើឡើងនៅមុខសួនច្បារក្រុងតាខ្មៅកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម បានញ៉ាំងឲ្យការរៀបចំពិធីនេះ មានភាពអធីកអធមក្រៃលែង។
ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា៖ការប្រឡងប្រណាំង មានឈ្នះ មានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។
គួរបញ្ជាក់ថា៖ការប្រណាំងទូក-ង ក្រុងតាខ្មៅឆ្នាំនេះ មានទូក-ង ចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះមាន៖
-ទូក-ង អុំចំនួន៣៣ទូក
-ទូក-ង ចែវ៦ទូក
-ទូក-ង អន្តរជាតិ ២៧ទូក
ទូក-ង ចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូក-ង រាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន២ទូក, មានកម្លាំងចំណុះទូកទាំងអស់សរុបចំនួន ៣,៩៩៤នាក់៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល