January 27, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ករណីទំនាស់លើដីផ្លូវសាធារណរបស់រដ្ឋ រវាងប្រជាពលរដ្ឋចំនួន១០៥គ្រួសារ នឹង ម្ចាស់គំរោងដីឡូត៍ ឈ្មោះ អ៊ុក សឿន នៅតែមិនទាន់មានដំណោះស្រាយ។

ករណីទំនាស់លើដីផ្លូវសាធារណរបស់រដ្ឋ រវាងប្រជាពលរដ្ឋចំនួន១០៥គ្រួសារ នឹង ម្ចាស់គំរោងដីឡូត៍ ឈ្មោះ អ៊ុក សឿន នៅតែមិនទាន់មានដំណោះស្រាយ។

រាជធានីភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤កន្លងមកដោយសារតែកាសន្យារបស់មន្ត្រីអាជ្ញាធរខណ្ឌ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងអស់បានទន្ទឹងរងចាំ ដំណឹងពីលោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកការងារ ដោះស្រាយសំណុំរឿងដីផ្លូវសាធារណរបស់រដ្ឋមួយខ្សែនោះ ដោយក្តីកង្វល់យ៉ាងខ្លាំង ប៉ុន្តែជាលទ្ធផលការដោះស្រាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះជាលើកទី៣ហើយ គឺនៅតែដ៏ដែល អាជ្ញាធរនៅតែមិនអាចធ្វើការសម្រេចកាត់ក្តីឱ្យទៅភាគីខាងណាខុស ខាងណាត្រូវបាននៅឡើយទេ ដូច្នេះប្រជាពលរដ្ឋត្រូវរងចាំការអញ្ជើញ និងកោះហៅពីអាជ្ញាធរខណ្ឌដើម្បីធ្វើការចូលខ្លួនមកសម្របសម្រួលលើកក្រោយម្តងទៀត។

-សំណួរសួថា៖ តើភាគីខាងប្រជាពលរដ្ឋដែលមាន វិញ្ញាបនបត្រ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)ត្រឹមត្រូវស្របច្បាប់អាចយកឈ្នះលើឈ្មោះ អ៊ុក សឿន ជាម្ចាស់ដីឡូតិ៍នោះបានដែរឬទេ?
-ចម្ងល់៖ បើប្រជាពលរដ្ឋពួកគាត់មានប្លង់រឹងដែលទទួលស្គាល់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មរួចទៅហើយ តើហេតុអីបានជាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបែជាមិនទទួលស្គាល់ហើយព្យាយាមពន្យាពេលសម្របសម្រួលម្តងហើយម្តងទៀតយ៉ាងដូច្នេះ?


ចង់ដឹងច្បាស់អំពីរឿងរ៉ាវលំអិតសុំតាមដានស្តាប់ដូចតទៅ៖

រឿងរ៉ាវប្រជាពលរដ្ឋទាំង១០៥ គ្រួសារតវ៉ាសុំបើកផ្លូវមួយខ្សែមាន (ទទឹងប្រវែង៥ម៉ែត្រ និង បណ្តោយប្រវែង១៥០ម៉ែត្រ) ដែលពួកគាត់បានទិញផ្ទះនៅលើដីឡូត៍ នឹងរស់នៅទីនោះជាអចិន្ត្រៃ ស្ថិតនៅក្នុងភូមិត្រពាំងរំចេក ក្រុម៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃដែលមានទំនាស់ចង់បិតផ្លូវ រហូតមកដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ នេះ នៅតែមិនទាន់ទទួលបាននូវដំណោះស្រាយសមរម្យណាមួយ រវាងប្រជាពលរដ្ឋ នឹងម្ចាស់គំរោងដីឡូត៍ ឈ្មោះ អ៊ុក សឿន អំពីរឿងសុំបើកផ្លូវសាធារណរបស់រដ្ឋដើម្បីអោយប្រជាពលរដ្ឋបានប្រើប្រាស់នៅឡើយទេ ស្របពេលដែលផ្លូវនោះមានចែងនៅក្នុង វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)ដែលចេញដោយ (ក្រសួងរៀបចំដែនដី នគរូបនីយកម្ម) ជូនដល់ប្រជាពលរដ្ឋរួចជាស្ថាពរទៅហើយ ផ្ទុយទៅវិញ បែជាម្ចាស់គំរោងដីឡូត៍រូបនេះ កើតទុកមិនសុខចិត្តប្រើវិធី(ខ្លាស៊ីគោ)មកប្តឹងផ្តល់ជាមួយប្រជាពលរដ្ឋម្តងហើយម្តងទៀត ដោយមានបំណងចងយកដីផ្លូវនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនវិញ ផ្ទុយនឹងឯកសារស្របច្បាប់ ដែលបានលក់ជូនប្រជាពលរដ្ឋ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ដីមានទទឹង៥ម៉ត្រ និងបណ្តោយ១៥០ម៉ែត្រ នេះ គឺជាដីផ្លូវសាធារណរបស់រដ្ឋ សម្រាប់ទុកធ្វើដំណើរដែលមានព្រំប្រទល់ជាប់និងខ្នងផ្ទះប្រជាពលរដ្ឋរួចរាល់អស់ហើយ។

គួររំលឹកផងដែរថា ប្រជាពលរដ្ឋចំនួន១០៥ គ្រួសារបានផ្ទុះការតវ៉ា និងបានដាក់ពាក្យបណ្ដឹងចំពោះលោក អ៊ុក សឿន ទៅអាជ្ញាធរមូលដ្ឋាន ដើមម្បីជួយអន្តរាគមន៍ និងផ្ដល់ភាពត្រឹមត្រូវស្របច្បាប់ ដល់ប្រជាពលរដ្ឋ ទាក់ទងនឹងការរំលោភបំពានរបស់គាត់មកលើដីផ្លូវសាធារណៈរបស់រដ្ឋមួយខ្សែនេះរួចមកហើយ។
ក្រោយពេលដាក់ពាក្យបណ្ដឹង ទៅអាជ្ញាធរ ដែលមានលោក សេក សាត់ ជាមេភូមិត្ររពាំងរំចេក, លោក កង វង ចៅសង្កាត់ចោមចៅទី១ និង លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរួចមក ខាងអាជ្ញាធរ បានកោះអញ្ជើញ ភាគីទាំងសងខាង ចូលមកធ្វើការសម្របសម្រួលគ្នា នៅសាលាសង្កាត់ ចោមចៅទី១ ចំនួន៣ លើក
– លើកទី១ នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ (មិនសម្រេច)
– លើកទី២ នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៤ (មិនសម្រេច)
– លើកទី៣ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ (មិនសម្រេច)
ក្រោយមកភាគីទាំងសងខាង មិនព្រមឯកភាពគ្នា លោក កង វង ចៅសង្កាត់ចោមចៅទី១ បានបញ្ជូនសំណុំរឿងនេះបន្តទៅ សាលាខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការដោះស្រាយបន្ត។
បន្ទាប់ពីទរទួលបានសំណុំរឿងនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានកោះអញ្ជើញ ភាគីទាំងសងខាងមកធ្វើការសម្របសម្រួលគ្នា ចំនួន២ លើក
– លើកទី១ នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ (មិនបានសម្រេច)
– លើកទី២ នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤ (មិនបានសម្រេច)
ក្រោមអធិបៈតីភាពលោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ ហើយជាលទ្ធផល ភាគីខាងម្ចាស់គំរោងដីឡូត៍នេះ នៅតែមិនឯកភាព តាមការទាមទាររបស់ប្រជាពលរដ្ឋទាំង១០៥គ្រួសារនោះទៀត។

សូមបញ្ជាក់បន្ថែមទៀតថា រាល់ការកោះអញ្ជើញ ពីអាជ្ញាធរមកធ្វើការសម្របសម្រួលគ្នានេះ ម្ចាស់គំរោងដីឡូត៍ឈ្មោះ អ៊ុក សឿន មកចូលរួមបានចំនួន២ លើកតែប៉ុណ្ណោះ គឺលើកទី១ នៅសាលាសង្កាត់ ចោមចៅទី១ និងលើកទី២ នៅសាលាខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រៅពីនោះ គាត់តែងចាត់តាំងតំណាងឱ្យមកជំនួស ហើយរាល់ការចាត់តំណាងមកជំនួសនេះ ភាគីខាងម្ចាស់គំរោងដីឡូត៍ មិនដែលភ្ជាប់ឯកសារផ្លូវច្បាប់ណាមួយមកជាមួយទេ ដោយលើកហេតុផលថា ខ្វះឯកសារ និង ឆ្លើយផ្ទាល់មាត់រហូត។
ជាសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ ស្មើសុំអោយអាជ្ញាធរពាក់ព័ន្ធ ជួយរកយុត្តិធម៌ និងដំណោះស្រាយស្របច្បាប់ ជូនពួកគាត់ទាំង១០៥ គ្រួសារ ដែលរស់នៅក្រោមដំបូល សុខសន្តិភាពតែមួយ ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដង្ហែតាមមាគ៌ារបស់បិតាសន្តិភាព របស់កម្ពុជា គឺសម្ដេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដើម្បីមានផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងបញ្ជៀសរាល់ហានិភ័យណាមួយ ដែលកើតឡើងដោយសារគ្រោះមហន្តរាយ ជាយៈថាហេតុណាមួយ ដូចជា៖ អៈគ្គិភ័យជាដើមងាយស្រួលដល់ រថយន្តចូលធ្វើការសង្គ្រោះបន្ទាន់។
-អត្តបទដោយ៖ និពន្ធនាយក សារព័ត៌មាន 7makaranews
-អានដោយ៖ បញ្ញាសប្បនិមិត្ត AI

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.