លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរបានទទួលអំណរពេញ១ឆ្នាំនូវសកម្មភាពដ៏ច្រើនលើសលុបនៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំងនូវភាពកាន់តែរឹងមាំខ្លាំងឡើងនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតកនៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។ សំឡេង៖ « ឆ្នាំ២០២៤...
ព័ត៌មានជាតិ
បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ។ កណ្តាល៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានរៀបចំពិធីដាក់ឱ្យដំណើរការបណ្ណាល័យមេគង្គ-ឡានឆាង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស...
រាជធានីភ្នំពេញ៖ ជនល្មើស ស្រី ស៊ីណា ដែលបាញ់សម្លាប់ម្ចាស់ផ្ទះប្រុស-ស្រី ជាគូស្នេហ៍ ជិតរៀបអាពាហ៍ពិពាហ៍នឹងគ្នា ព្រមទាំងបុគ្កលិកអោយរងរបួសធ្ងន់ កាលពីថ្មីៗកន្លងទៅនេះ តុលាការសម្រេចដាក់ទោស ដាក់ពន្ធនាគារ៣១ ឆ្នាំ និងសងជម្ងឺចិត្ត២លានដុល្លារ ខណ:អ្នករងរបួសសង៥០ម៉ឺនដុល្លារ ។ សវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣៖ -សំណុំរឿងទី១ពីបទ (ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត)។ -សំណុំរឿងទី២ពីបទ...
កម្ពុជានិងប្រទេសមួយចំនួនបានហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញការសាទរចំពោះប្រទេសជិតខាងកម្ពុជា ដែលឃាត់ការលក់ ការនាំចូល កាស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs) ខណៈដែលកម្ពុជាកម្ពុជាកំពុងតែធ្វើការងារយ៉ាងសកម្មដើម្បីទប់ស្កាត់កុំឱ្យយុវជនប្រើប្រាស់ឧបករណ៍នេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកឧត្តមសេនីយ៍ឯក...
មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច កំពង់ធំ៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្កខាងលិចមានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយកាតាបចំនួន១២០០០កញ្ចប់ និងកង់ចំនួន២០០០គ្រឿងពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ២៥០នាក់ លោក អ៊ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរំលេចថា រយៈពេលពីរឆ្នាំនេះ (ឆ្នាំ២០២៣ និង ឆ្នាំ២០២៤) ដោយមានការគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល...
ក្រសួងប្រៃសណីយ៍ ផ្ដួចផ្ដើមធ្វើនូវគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ ដែលជាយុទ្ធនាការលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ដួចផ្ដើមធ្វើនូវគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ - Cyber Security Awareness Month” ដែលជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាពនិងសុវត្ថិភាពសន្តិសុខសាយប័រ។ យោងតាមក្រសួងប្រៃសណីយ៍...
« ខ្ញុំសូមធ្វេីការបញ្ជាក់ថា ខ្ញុំពុំមានលុយ គ្រីបតូ ដូចការសរសេរបំផ្លេីសបង្ហោះចែកចាយនោះទេ ។ បេីសិនមានអ្នកដឹងថា លុយគ្រីបតូ របស់ខ្ញុំនៅកន្លែងណា សូមទៅយកមកជូនមន្ទីរពេទ្យ គន្ធបុប្ផា ចែកប្រជាជនក្រីក្រ សាងសង់មន្ទីរពេទ្យ សាលារៀន ទាំងអស់ចុះ ។ ខ្ញុំត្រៀមខ្លួន ចុះហត្ថលេខា ឬផ្ដឹតមេដៃជូនគ្រប់ពេល។ »...
រាជធានីភ្នំពេញ៖ នាវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតិភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជាដឹកនាំដោយ...
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនវេទិកានិព្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
នាវេលាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) អមដោយមន្ត្រីការទូត បានចូលរួមសម័យប្រជុំពេញ អង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប.។ នៅក្នុងសម័ប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នេះ បានអនុម័តជាឯកច្ឆ័នសម្រេចឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category)...