January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Year: 2025

ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈអ្នកតំណាងរាស្រ្ត គាំទ្រដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដែលខិតខំផ្សព្វផ្សាយ និងអភិរក្សភ្លេងពិណពាទ្យ។ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង...

តួនាទីចិន ក្នុងកំណើនសេដ្ឋកិច្ចសាកល សេដ្ឋកិច្ចសាកលលោកនៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថាមានស្ថិរភាព បន្ទាប់ពីមានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រាកំណើនសេដ្ឋកិច្ចសាកលមានលំនឹងក្នុងរង្វង់ ២,៦% ក្នុងមួយឆ្នាំបើទោះជាមានភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និង ការកើនឡើងយ៉ាងគំហុកនូវអត្រាការប្រាក់ក៏ដោយ។ នៅឆ្នាំ ២០២៥ ត្រូវបានគេព្យាករណ៍ថា សេដ្ឋកិច្ចសាកលនឹងកើនឡើងក្នុងរង្វង់ ២,៧% តាមរយៈការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និង វិនិយោគ ក្នុងទម្រង់ថ្មី ស្របគ្នាជាមួយអត្រាអតិផរណាក្នុងរង្វង់ប្រមាណ...

វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង ចាប់តាំងពីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ ប្រទេសចិនបានខិតខំធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ចសកល និងបានក្លាយទៅជាដៃគូពាណិជ្ជកម្មឈានមុខរបស់ប្រទេស និងតំបន់ជាង ១៤០ ក្នុងពិភពលោក។ ក្នុងនាមជាប្រទេសដែលគាំទ្រយ៉ាងសកម្មដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រទេសចិនតែងតែខិតខំប្រឹងប្រែងលើកកម្ពស់ពាណិជ្ជកម្មសេរី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការដាក់ចេញនូវវិធានការអនុគ្រោះនានាជាបន្តបន្ទាប់។ នាពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសដាក់ចេញនូវវិធានការបន្ធូរបន្ថយអត្រាពន្ធគយលើផលិតផលនាំចូលមួយចំនួនធំ និងបានសន្យាផ្តល់ការអនុគ្រោះពន្ធគយសូន្យដល់ប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតចំនួន ៤៣។ នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់រដ្ឋាភិបាលចិន ក្នុងដំណើរឆ្ពោះទៅរកការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូងផងដែរ។...

គណបក្សប្រជាជនកម្ពុជា បានប្រារព្ធវិធីជាតិ អបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា ! ០៧ .មករា. ១៩៧៩ - ០៧. មករា ២០២៥ នៅក្នុងទីក្រុងរណបកោះពេជ្រ។ ( ភ្នំពេញ )៖ ថ្ងៃទី...

បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា ឆ្នាំ២០២៥ ជាខួបទី១០០នៃការបង្កើតមេកានិចកង់ទិច(Quantum Mechanics) ហើយក៏ជាឆ្នាំអន្តរជាតិខាងវិទ្យាសាស្ត្រនិងបច្ចេកទេសកង់ទិចផងដែរ ។ ប៉ុន្តែ ខណៈពេលទើបចូលឆ្នាំថ្មី នីតិវិធីថ្មីរបស់រដ្ឋាភិបាលអាមេរិកដែលដាក់កំហិតបុគ្គលនិងក្រុមហ៊ុនអាមេរិកបណ្តាក់ទុនលើវិស័យបច្ចេកទេសជឿនលឿនរបស់ចិន ដូចជាការគណនាកង់ទិចជាដើមក៏បានចូលជាធរមានជាផ្លូវការដែរ ។ អ្នកវិភាគបានលើកឡើងថា អាមេរិកបានដាក់សម្ពាធទៅលើការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនដោយគិតពីផលប្រយោជន៍ខាងនយោបាយ ប៉ុន្តែ ទីបំផុត ពួកគេនឹងប្រទះឃើញថា ការពិតជាក់ស្តែងគឺផ្ទុយពីគោលបំណង ។...

ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោក Xi Jinping សារជូនពរឆ្នាំថ្មីឆ្នាំសកលឆ្នាំ ២០២៥ បានមកដល់ តាំងពីចុងឆ្នាំ ២០១៣ មក សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអមជាមួយប្រជាជនចិនឆ្លងឆ្នាំសកលចំនួន១២ ដង ។ បំណងប្រាថ្នារបស់ប្រជាជនដែលចង់បានជីវភាពរស់នៅល្អប្រសើរបានទាក់ទាញយកបេះដូងរបស់លោក Xi Jinping ។ លោក...

លោកបណ្ឌិត កៅ មុយថង៖ ក្នុងឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេស ទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ ភ្នំពេញ៖ អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកមានជំនឿថា នៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ កម្ពុជា-ចិន...

ដើរតាមដានជើងរបស់លោក Xi Jinping ដើម្បីជ្រួតជ្រាបពីមនោសញ្ចេតនា "កសិកម្ម ជនបទនិងកសិករ" ក្រឡេកទៅមើលឆ្នាំ ២០២៤ បើកផែនទីបង្ហាញផ្លូវនៃការចុះត្រួតពិនិត្យការងារនៅទូទាំងប្រទេសចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិនការយកចិត្តទុកដាក់និងក្តីរំពឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinping ចំពោះការងារ "កសិកម្ម ជនបទនិងកសិករ"បានផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់ប្រជាជន ។ ដោយបារម្ភពីផលិតកម្មនិងជីវភាពរស់នៅរបស់កសិករដែលរងគ្រោះ...

ភាពឈ្លាសវៃរបស់ប្រមុខដឹកនាំចិន ក្នុងការស្តារសេដ្ឋកិច្ចឆ្នាំ២០២៤ ក្នុងដំណើរការសេដ្ឋកិច្ចសាកលលោកនៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថា មានបញ្ហាប្រឈមជាច្រើនដែលបណ្តារប្រទេសនីមួយៗ ខិតខំប្រឹងប្រែងដោះស្រាយតាមរយៈការដាក់ចេញនូវគោលនយោបាយស្តារឡើងវិញរៀងៗខ្លួន ក្នុងខណៈដែលភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និង ការកើនឡើងយ៉ាងគំហុកនូវអត្រាការប្រាក់។ សេដ្ឋកិច្ចចិន ក៏ស្ថិតក្នុងស្ថានភាពប្រឈមនូវព្យុះភ្លៀងដ៏ធំមួយ ដែលពិភពលោកទាំងមូលមិនអាចនឹកស្មានដល់ថា ការដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្រ្តសំខាន់ៗរបស់ចិន អាចទប់ទល់នូវព្យុះភ្លៀងដ៏កំណាចឃោរឃៅនេះបានទេ។ ផ្ទុយទៅវិញ ប្រទេសចិនបានឆ្លងកាត់ដោយជោគជ័យនូវបញ្ហាប្រឈមដ៏វិសាមញ្ញមួយចំនួនក្នុងឆ្នាំ ២០២៤ និង...

បទវិភាគ៖ពិភពលោកល្អ ប្រទេសចិនទើបបានល្អ ប្រទេសចិនល្អពិភពលោកនឹងកាន់តែល្អ នៅពេលដែលពន្លឺព្រះអាទិត្យដំបូងនៃឆ្នាំថ្មីចាំងជះលើផែនដី អ្នកផងទាំងពួងនៅគ្រប់ទីកន្លែងលើពិភពលោកមានការរំពឹងទុកផង ហើយក៏មានការព្រួយបារម្ភផងដែរ។ តើពិភពលោកនៅឆ្នាំ២០២៥នឹងមានភាពល្អប្រសើរជាងមុនទេ? តើប្រទេសចិនដែលជាប្រទេសកំពុងអភិវឌ្ឍធំបំផុតនឹងបន្តនាំមកនូវថាមពលវិជ្ជមានដល់ពិភពលោកដោយរបៀបណា? "យើងតែងតែលូតលាស់ក្នុងព្យុះភ្លៀង ហើយបានរឹងមាំដោយឆ្លងកាត់ការសាកល្បងយើងត្រូវពោរពេញទៅដោយជំនឿចិត្ត។" ឆ្លងតាមរយៈសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៥របស់លោកXi Jinpingប្រធានរដ្ឋចិន សហគមន៍អន្តរជាតិបានឃើញសមិទ្ធផលអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ ហើយបានទទួលអារម្មណ៍ពីជំនឿចិត្តនិងស្មារតីរបស់ប្រទេសចិនដែលមិនខ្លាចឧបសគ្គនិងកំណត់គោលដៅ ដើម្បីខិតខំធ្វើការ។ ជំនឿចិត្តបែបនេះ ហាក់បីដូចជាព្រះអាទិត្យក្នុងរដូវរងា ដែលបាននាំមកនូវភាពកក់ក្តៅដល់ពិភពលោក។ ប្រជាជនចិនតែងតែនិយាយថា"ជំនឿចិត្តមានតម្លៃជាងមាស"។ ជំនឿចិត្តនេះគឺមកពីភាពធន់ដ៏ខ្លាំងក្លានៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.