ការចាប់ផ្តើមប្រកួតយុទ្ធសិល្ប៍ចម្រុះជាផ្លូវការ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ក្នុងឆ្នាំ២០២០
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០ បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។
ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ព្រឹត្តិការណ៍ខាងលើកនេះធ្វើរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់២៥ខែកក្កដា ឆ្នាំ២០២០ នៅមណ្ឌលកីឡារបស់សហ ព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡ ដ្ឋានជាតិ។
សម្រាប់ថ្ងៃបើឆាកការប្រកួតដំបូងនេះ គឺកីឡាតេក្វាន់ដូ WTចាប់ផ្តើមមុនគេដោយ មានកីឡាករចូលរួមចំនួន១៥នាក់ លើ ៣ ប្រភេទទម្ងន់គឺទម្ងន់៥៨គីឡូក្រាម ទម្ងន់៦៨ គី ឡូក្រាម និង ប្រភេទទម្ងន់ ៨០គីឡូក្រាម ។
សម្រាប់ប្រភេទកីឡាយូដូមាន៣ប្រភេទទម្ងន់ ដែរ គឺវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ចាប់ពី៧៣គីឡូក្រាមឡើង ។ វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់៦០ គីឡូ ក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់៥៧គីឡូក្រាមឡើង ។
ប្រភេទកីឡាការាតេដូមាន៤ប្រភេទទម្ងន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ ៦០ គី ឡូក្រាម និង ក្រោម៦០គីឡូក្រាម។ ប្រយុ ទ្ធឯកត្តជនបុរសទម្ងន់៦៧គីឡូក្រាម និងក្រោម៦៧គីឡូក្រាម ។ប្រភេទទម្ងន់៧៥កីឡូក្រាម និងក្រោម៧៥ គីឡូក្រាម និង ប្រ ភេទទម្ងន់៨៤គីឡូក្រាម និងក្រោម ៨៤គី ឡូក្រាម ៕
ប្រភព៖ www.information.gov.kh