ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញគោរពវិញាណក្ខន្ធសពស្វាមី របស់លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
កំពងចាម ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក និងទីប្រឹក្សា ក្រសួង អញ្ជើញគោរពវិញាណក្ខន្ធសព ឧបាសក សុខ សារឿន ដែលត្រូវជាស្វាមីរបស់លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយបាននាំយកនូវថវិកា ១លានរៀល ចូលរួមក្នុងពិធីរៀបចំបុណ្យសព នៅគេហដ្ឋានសពស្ថិតក្នុង ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
www.information.gov.kh