លោក ឃៀង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ៤គ្មានការកាត់ផ្តាច់ដោយជំនន់នៃទឹកភ្លៀងទៀតឡើយ)
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
កំណាត់ផ្លូវជាតិលេខ៤នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុគឺគ្មានការកាត់ផ្តាច់ដោយជំនាន់ទឹក ភ្លៀងឡើយ ។
លោក ឃៀង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី ៣១ ខែ កក្កដា ថា កំណត់ផ្លូវជាតិលេខ៤នៅក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ គឺគ្មានការកាត់ផ្តាច់ដោយសារជំនាន់ទឹកភ្លៀងទេ។
លោកបានមានប្រសាសន៍ថា បញ្ហាទឹកជំនាន់ដែលអាចបង្ករការជនលិចនៅផ្លូវជាតិលេខ៤ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុត្រូវបានដោះស្រាយ ។
លោកបានបញ្ជាក់ថា “ កំណាត់ផ្លូវជាតិលេខ៤នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ គឺនៅតែអាចធ្វើដំណើរបានជាធម្មតា “ ។
កាលពីព្រឹកមិញនេះមានសេចក្តីរាយការណ៍ថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យជនលិច ភូមិសាស្រ្ត មួយចំនួន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដោយសារតែជំនន់ទឹកភ្លៀង ។ កន្លងមកចរាចរណ៍នៅលើកំណត់ផ្លូវជាតិមួយនេះ ឧស្សាហ៍ត្រូវកាត់ផ្តាច់ណាស់ដោយសារតែ ទឹកជំនន់ ។
ប្រភព៖ www.information.gov.kh