January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

(វីរ៉ូសកូ​វីដ​-១៩) ធ្វើឱ្យក្រុង​ហុងកុង​ពន្យារពេល​ការបោះឆ្នោត​១ឆ្នាំ

(វីរ៉ូសកូ​វីដ​-១៩) ធ្វើឱ្យក្រុង​ហុងកុង​ពន្យារពេល​ការបោះឆ្នោត​១ឆ្នាំ

(វីរ៉ូសកូ​វីដ​-១៩) ធ្វើឱ្យក្រុង​ហុងកុង​ពន្យារពេល​ការបោះឆ្នោត​១ឆ្នាំ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

​មេដឹកនាំ​ហុងកុង លោកស្រី Carrie Lam បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​កក្កដា​ថា​រដ្ឋាភិបាល​នឹង​ពន្យារពេល​ការបោះឆ្នោត​សភា​រយៈពេល​មួយ​ឆ្នាំ​ដោយ​លើក​ហេតុផល​អំពី​ការឆ្លង​រាលដាល​​ជំងឺ​កូវី​ដ​១៩ កាន់តែ​ខ្លាំង​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​។​

​រដ្ឋាភិបាល​ហុង កុង​កំពុង​ស្នើ​ឱ្យ​មាន​បទ​ប្បញ្ញត្តិ​បន្ទាន់​ក្នុង​ការពន្យារពេល​ការបោះឆ្នោត​នេះ​។​

​លោកស្រី Carrie Lam បាន​និយាយថា រដ្ឋាភិបាល​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន​ក្នុង​ការសម្រេចចិត្ត​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​៥​ខែ​កញ្ញា​ឆ្នាំ ២០២១ ។​

​លោកស្រី បាន​និយាយថា នៅ​សន្និសីទកាសែត​មួយ​ថា ការប្រកាស​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ថ្ងៃនេះ​គឺ​ជា​ការសម្រេចចិត្ត​ដ៏​លំបាក​បំផុត​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ក្នុង​រយៈពេល ៧ ខែ​កន្លងមកនេះ​។​យើង​ចង់​ធានា​ឱ្យបាន​នូវ​​ភាពត្រឹមត្រូវ​និង​សុវត្ថិភាព​និង​សុខភាព​សាធារណៈ​ហើយ​ចាំបាច់​ត្រូវ​ធានា​ថា​ការបោះឆ្នោត​ត្រូវ​បាន​ប្រព្រឹត្តទៅ​ដោយ​បើកចំហ​យុត្តិធម៌​និង​មិន​លំអៀង​។ ដូច្នេះ​ការសម្រេចចិត្ត​នេះ​ចាំបាច់​ណាស់​” ។​

​ការពន្យារពេល​នេះ​គឺជា​ការ​ថយ​ក្រោយ​សម្រាប់​ក្រុម​បក្សប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវបាន​គេ​សង្ឃឹមថា​នឹង​ទាញយក​ប្រយោជន៍​ពី​ការលែង​ទុកចិត្ត​អាជ្ញាធរ​។ ក្រុម​សមាជិកសភា​ចំនួន​ ២២ នាក់​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅមុន​ការប្រកាស​នេះ​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ថា​បាន​ប្រើប្រាស់​ការ​ផ្ទុះឡើង​នៃ​វីរុស​នេះ ជា​លេស​ដើម្បី​ពន្យារ​ពេល​បោះឆ្នោត​។​

​ទីក្រុង​ដែល​មាន​ប្រជាជន ៧,៥​លាន​នាក់​នេះ មាន​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​នេះ ចាប់តាំងពី​ដើម​ខែ​កក្កដា​។ ក្រុង​ហុងកុង​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៣.២៧៣ នាក់​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​៣១​ខែកក្កដា ៕​ប្រែ​សម្រួល​៖​សុខា​/sn

លោកស្រី Carrie Lam មេដឹកនាំ​ហុងកុង និយាយ​នៅ​សន្នីសីទកាសែត​មួយ​នៅ​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​សុក្រ​

ប្រភព៖www.rasmeinews.com

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.