(លោក ឌួង តារា) បានបញ្ចេញមតិរិះគន់ ពីអត្តចរិតមិនល្អទៅលើពលរដ្ឋ របស់មន្ត្រីមួយចំនួននៅច្រកចេញចូលតែមួយ នៃខណ្ឌមួយ នៅភ្នំពេញ។
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។
លោក ឌួង តារា ដែលជាទីប្រឹក្សាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសំណេររបស់ខ្លួនតាមបណ្តាញសង្គម ហ្វេសបុក ផេក ផ្ទាល់ខ្លួន (face book page owner)
ទាក់ទងទៅនិងអត្តចរិតមិនល្អរបស់មន្ត្រីមួយចំនួននៅច្រកចេញចូលតែមួយ នៃខណ្ឌមួយ នៅភ្នំពេញ។
ដែលមានខ្លឹមសារដូចខាងក្រោម៖
អរគុណសន្តិភាព
មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម សំបុត្រកំណេីត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ។
ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់ នឹងមិនបានបង្ហាញខ្ញុំអោយច្បាស់ថាត្រូវទៅតុណាមួយ…ជួបអ្នកណា…។
មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង ត្រូវមានសមត្ថភាពសុជីវធម៍ និងគុណធម៍ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕