January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម គីម រិទ្ធី អភិបាលរង ខេត្តកណ្តាល ចុះពិនិត្យការដាំដុះបន្លែ និងសួសុខទុក្ខដល់បងប្អូនសហគមន៍បន្លែបៃតង នៅឃុំទឹកវិល ស្រុកស្អាង

ឯកឧត្តម គីម រិទ្ធី អភិបាលរង ខេត្តកណ្តាល ចុះពិនិត្យការដាំដុះបន្លែ និងសួសុខទុក្ខដល់បងប្អូនសហគមន៍បន្លែបៃតង នៅឃុំទឹកវិល ស្រុកស្អាង

ឯកឧត្តម គីម រិទ្ធី អភិបាលរង ខេត្តកណ្តាល ចុះពិនិត្យការដាំដុះបន្លែ និងសួសុខទុក្ខដល់បងប្អូនសហគមន៍បន្លែបៃតង នៅឃុំទឹកវិល ស្រុកស្អាង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

កណ្តាល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត កណ្តាល បានដឹកនាំប្រតិភូចុះពិនិត្យការដាំដុះបន្លែរបស់សហគមន៍បន្លែបៃតង ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីជំរុញការផលិត និង ផ្គត់ផ្គង់បន្លែដែលមានគុណភាពលើទីផ្សារដើម្បីឱ្យបន្លែមានសុវត្ថិភាព។

ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនោះ ឯកឧត្តម គីម រិទ្ធី បានលើកទឹកចិត្តក្នុងការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារ នៅក្នុងឃុំទឹកវិលនេះ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយបន្លែធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារ ក្នុងភូមិ ឃុំ ស្រុក ថែមទៀតផង ។ ព្រោះបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកហូប និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ ការងារដាំដុះដំណាំនេះ អាចបង្កើនជីវភាពគ្រួសារតាមរយៈការដាំបន្លែរួមផ្សំ ។ ឯកឧត្តមសង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលនឹងនាំគ្នាបន្តដាំដុះបន្លែផ្លែឈើ កាន់តែផុលផុសនាពេលខាងមុខ។

ឯកឧត្តម ក៏បានធ្វើការណែនាំប្រជាកសិករទាំងនោះ ត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះ និងថែទាំបន្លែគ្មានជាតិគីមីនេះឱ្យបានល្អ ប្រសិនបើមានការខ្វះខាតនូវលក្ខណៈបច្ចេកទេសដាំដុះណាមួយ មន្ត្រីកសិកម្ម និងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណៈដាំដុះតាមបច្ចេក ទេសថ្មីទទួលបានផលច្រើន និងគ្មានជាតិគីមី។

ឯកឧត្តម បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ។ ទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។

ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ហើយពិតណាស់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។

ឯកឧត្តម បានស្នើសុំឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផលនេះ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូលបន្លែពីបរទេស ៕

Source : www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.