January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

(ឥណ្ឌា) ១៧​នាក់​ស្លាប់ ជាង​១០០​នាក់ផ្សេងទៀតបានរង​របួស​ក្នុង​គ្រោះថ្នាក់​យន្តហោះ​រអិលកង់ចូលប្រឡាយ

(ឥណ្ឌា) ១៧​នាក់​ស្លាប់ ជាង​១០០​នាក់ផ្សែងទៀតបានរង​របួស​ក្នុង​គ្រោះថ្នាក់​យន្តហោះ​រអិលកង់ចូលប្រឡាយ

(ឥណ្ឌា) ១៧​នាក់​ស្លាប់ ជាង​១០០​នាក់ផ្សែងទៀតបានរង​របួស​ក្នុង​គ្រោះថ្នាក់​យន្តហោះ​រអិលកង់ចូលប្រឡាយ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

​ហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌា៖ ​យ៉ាង​ហោច​ណាស់មនុស្ស​១៧​នាក់​បាន​ស្លាប់ ​និង​ជាង​១០០​នាក់ផ្សេងទៀតបានទទួល​រងរបួស​នៅពេល​យន្តហោះ​ដឹក​អ្នកដំណើរ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌាមួយគ្រឿងឈ្មោះAir India Express ដែល​ដឹក​ជនជាតិ​ឥណ្ឌា​ជាប់​នៅ​បរទេស​ដោយ​​សារកូ​វីដ​១៩​នោះ ដោយខណៈពេលចុះនោះកង់យន្តហោះបាន​រត់​ធ្លាក់​ចេញពី​ផ្លូវ​ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​នៅ​ជិត​ទីក្រុង កូស៊ី​កូដេ កាលពី​យប់​ថ្ងៃ​សុក្រ​ទី​៧​សីហា​។​

​យន្តហោះ​Boeing-737​នេះ​ដឹក​អ្នកដំណើរ​និង​សមាជិក​យន្តហោះ​សរុប​១៩០​នាក់​មក​ពី​ក្រុង​ឌុយ​បៃ​នៅ​មជ្ឈិមបូព៌ា ក្នុងនោះ​មាន​ទារក​ទារិកា​១០​នាក់​ផង​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​បុគ្គលិក​ជួយសង្គ្រោះ​បាន​រើកកាយ​គំនរ​ខ្មោច​យន្តហោះ​នៅ​ក្នុងពេល​ភ្លៀង​កំពុង​ធ្លាក់​។​យន្តហោះ​បាន​បាក់​ជា​ពីរ​កំណាត់​បន្ទាប់​ពី​ពោះ​យន្តហោះ​រយះពេល​វា​ធ្លាក់ចូល​ប្រឡាយ​ជំរៅ​១០​ម៉ែត្រ​នៅ​ខាងក្រោម​។​

​រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា លោក​ហា​ឌី​ប ស៊ី​ង ពូ​រី បាន​ប្រាប់​សារព័ត៌មាន DD News​ថា «​ដោយសារ​អាកាសធាតុ យើង​មិន​អាច​ចុះ​យន្តហោះ​នេះ​ទេ​នៅ​គ្រា​ដំបូង ដូច្នេះ​អ្នក​បើក​បាន​ហោះ​ក្រឡឹង​​ច្រើន​ជុំ មុន​សំរេចចិត្ត​ចុះចត​ជាថ្មី​ចេញពី​ទិស​ផ្សេង​»​។​

​លោកពូ​រី បានអោយដឹង​ទៀត​ថា អាជ្ញាធរ​បាន​ព្យាយាម​សង្គ្រោះ​អ្នកដំណើរ​ភាគច្រើនបំផុត ដោយសារ​តែ​យន្តហោះ​មិន​បាន​ផ្ទុះ​ឆេះ​នៅ​ពេល​វា​ធ្លាក់​ចូល​ជំរាល​ផ្លូវ​។​

​ការិយាល័យ​អភិបាលរដ្ឋ កេ​រ៉ា​ឡា កន្លែង​ដែល​យន្តហោះ​ធ្លាក់ បាន​និយាយថា មនុស្ស​១៧​នាក់​បាន​ស្លាប់​និង​១៧៣​នាក់​រងរបួស​។​

​វា​ជា​គ្រោះថ្នាក់​អាកាសចរណ៍​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១០ នៅពេល​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Air India Express​មួយទៀត​មក​ពី​ឌុយ​បៃ​ដូចគ្នា​បាន​ចុះ​ធ្លាក់​ផ្លូវ​នៅ​ក្រុង ម៉ាន់​ហ្កា​ឡ័​រ​​និង​ធ្លាក់ចុះ​ជំរាលភ្នំ​សម្លាប់​មនុស្ស​១៥៨​នាក់​៕

ប្រភព៖ www.rasmeinews.com

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.