January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ភ្នំពេញ​៖ រោងចក្រ GCS ត្រូវបានអគ្គីភ័យឆាបឆេះ

ភ្នំពេញ​៖ រោងចក្រ GCS ត្រូវបានអគ្គីភ័យឆាបឆេះ

ភ្នំពេញ​៖ រោងចក្រ GCS ត្រូវបានអគ្គីភ័យឆាបឆេះ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

រាជធានីភ្នំពេញ​៖​ នៅវេលាម៉ោង ០២:៤០​ នាទីទៀបភ្លឺ ថៃ្ងសៅរ៍​ ០៤រោច ខែ​ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើង​នៅស្ថិតនៅរោងចក្រ GCS ផ្លូវបេងតុង ទួលពង្រ ក្រុមទី៣ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។ -​ មា្ចស់ទីតាំងឈ្មោះ​: យឹម រ៉ាដា ជនជាតិ​ ខែ្មរ ភេ​ទ​ ​ប្រុស​ អាយុ​ ៤៩​ ឆាំ្ន​ ។ -​ មុខរបរ: នាយក​ក្រុមហ៊ុន​ ។ ​ -​ មូលហេតុៈ ឆ្លង​ចរន្ត​អគ្គិសនី​ ។ ​ -​ ប្រភេទសំណង់ៈ ថ្មប្រក់សង័្កសី​ ។ – ខូចខាតសម្ភារៈ​ : ឆេះ​ឃ្លាំង​សាងសង់​ពី​បេ​តុង​ប្រក់​ស័ង្កសី​ទំហំ​ ​៣២មX៧០ម អស់​ចំនួន​ ០១​ ឃ្លាំង -​ ឆេះ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​ ៣.៥តោន ចំនួន​ ០១​ គ្រឿង -​ រថយន្ត​ដឹក​ទំនិញ​ចំណុះ​ ១.៥តោន ចំនួន​ ០១គ្រឿង -​ ឆេះ​ម៉ូតូ​កង់បីដឹក​ទំនិញ​ ចំនួន​ ០២​ គ្រឿង -​ ឆេះ​ម៉ូតូ​ ចំនួន​ ០៤​ គ្រឿង -​ ឆេះ​គ្រឿង​បរិក្ខារ​អគ្គិសនី​-ម្នាង​សិលា-ដែក​គ្រោង​ជញ្ជាំង​ពិដាន សរុប​ជា​ទឹក​ប្រាក់​អស់​ប្រហែល​ចំនួន​ ១,២​លាន​ដុល្លារ​អាមេរិក​ ។ -​ ស្លាប់​មនុស្ស​ : គ្មាន​ ។ -​ របួស​មនុស្ស​: គា្មន​ ។ -​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២០​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ១៤០​ ឡាន​ ស្មេីនឹង ៥៦០​ ម៉ែត្រគូប ។ +​ រថយន្តជំនួយ: -​ រថយន្តក្រសួងមហាផៃ្ទ: ចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៩​ ឡាន សើ្មនឹង ៣៦​ ម៉ែត្រគូប​ ។ -​ រថយន្ត​ ង៧០: ចំនួន ០៥​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ១០​ ឡាន សើ្មនឹង ៤០​ ម៉ែត្រគូប​ ។ -​ រថយន្តអាវុធហត្ថ​:​ ចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ២១​ ឡាន សើ្មនឹង ៨៤​ ម៉ែត្រគូប​ ។ -​ រថយន្តទីក្រុងកោះពេជ្រ: ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៦ឡាន សើ្មនឹង ២៤​ ម៉ែត្រគូប​ ។ -​ រថយន្តស្រាបៀរកម្ពុជា: ចំនួន ០១​ គ្រឿង ប្រើប្រាសើទឹកអស់ចំនួន​ ០៥​ ឡាន សើ្មនឹង ២០​ ម៉ែត្រគូប​ ។ -​ ពន្លត់ចប់​ :​ នៅ​វេលា​ម៉ោង​ ១០:០០ នាទី​ព្រឹក​ ។

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.