គម្រោងបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦របស់រដ្ឋសភានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋសភាគ្រោងបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខ។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
សម័យប្រជុំនេះមានរបៀបវារៈចំនួន៤គឺ៖ ទី១–ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ។ ២– ការ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។ ៣–ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងទី៤–ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការ អនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ច ការពារ ស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និង វិសោធនកម្មឆ្នាំ១៩៧៩៕