January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

មន្ត្រី​អះអាងថា​គ្រឿងញៀន​មិនបាន​ថមថយ​សោះឡើយ​នៅក្នុង ​ខេត្ត ក៏​ដូច​ទូទាំងប្រទេស និង​ក្នុង​តំបន់ ព្រមទាំង​ពិភពលោក​ផងដែរ

មន្ត្រី​អះអាងថា​គ្រឿងញៀន​មិនបាន​ថមថយ​សោះឡើយ​នៅក្នុង ​ខេត្ត ក៏​ដូច​ទូទាំងប្រទេស និង​ក្នុង​តំបន់ ព្រមទាំង​ពិភពលោក​ផងដែរ

មន្ត្រី​អះអាងថា​គ្រឿងញៀន​មិនបាន​ថមថយ​សោះឡើយ​នៅក្នុង ​ខេត្ត ក៏​ដូច​ទូទាំងប្រទេស និង​ក្នុង​តំបន់ ព្រមទាំង​ពិភពលោក​ផងដែរ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។

បន្ទាយមានជ័យ​៖ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​អះអាង​ពី​វិធានការ​សកម្មភាព​៥​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខណៈ​គ្រឿងញៀន​មិនបាន​ថមថយ​សោះឡើយ​នៅក្នុង​ខេត្ត ក៏​ដូច​ទូទាំងប្រទេស និង​ក្នុង​តំបន់ ព្រមទាំង​ពិភពលោក​នោះ​។​

​នេះ​បើ​យោង​សារ​ចេញពី​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៦​ខែមិថុនា​២០២០ ក្រោម​ប្រធានបទ ” ការយល់ដឹង​ច្បាស់ នាំអោយ​ការថែទាំ​មាន​ប្រសិទ្ធិភាព​” និង​ពិធី​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន ដែល​ធ្វើ​ពិធី​កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២០ នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតី​លោក​កើត រឹទ្ធិ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ និង​ការចូលរួម​ពី រដ្ឋលេខាធិការ នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរៈភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឡាយ គឹម​លី អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប​និង​កំពង់ធំ​។​

​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា​៖ សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​៤​ខេត្ត​គឺ​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប​និង​កំពង់ធំ បាន​ប្រមូល​សំណុំរឿង​១.០៤៦ រឿង​និង​វត្ថ​តាង​គ្រឿងញៀន​សរុប​ទម្ងន់​៩៣ ២០៥,២៨ ក្រាម​និង​៤០៣ ដប ព្រមទាំង​សម្ភារៈប្រើប្រាស​គ្រឿងញៀន​មួយ​ចំ​នួ ត្រូវបាន​បំផ្លាញ​នាពេលនេះ​។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ​មាន​៤៤៨​សំណុំរឿង សៀមរាប ៣៧៥​សំណុំរឿង​, កំពង់ធំ ១៧០​សំណុំរឿង និង​ឧ​ត្ត​រ​មានជ័យ​៥៣​សំណុំរឿង​។ និង​វត្ថុតាង​សារធាតុ​ញៀន មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​(ICE) មេ​តំ​ហ្វេ​តា​មីន​(WY) កេ​តា​មីន ប្រភេទ​គ្រវី​និង​កេ​តា​មីន​ប្រភេទ​ទឹក​។​

​លោក​បាន​បន្តថា​៖ វត្ថុតាង​គ្រឿងញៀន​ដ៏​ច្រើនសន្ធឹក​ដែល​នឹង​ដុតបំផ្លាញ​នេះ បានមកពី​លទ្ធផល​នៃ​ការខិតខំ​រួមគ្នា​ពុះពារ​ដ៏​សកម្ម ក្នុងការ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នៅតាម​មូលដ្ឋាន​។ ពោលគឺ​ជាការ​បង្កើន​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​៖ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​នីមួយៗ​បាន​នឹង​បន្ត​ប្រឹងប្រែង​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាម​វិធានការ​ការ​សកម្មភាព​៥ រូ​ម​មាន​វិធានការ​អប់រំ វិធានការ​រដ្ឋបាល វិធានការ​ព្យាបាល ស្តារ​និតិ​សម្បទា​និង​សមាហរណកម្ម​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ពោលគឺ​ការចូលរួម​ជា​លក្ខណៈ​អន្តរ​វិស័យ​ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញឿ​ន និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

​លោក​បន្តថា ទោះយ៉ាងណា ឥទ្ធិពល​និង​បរិ​មាណនៃ​ការរីក​រាលដាល​គ្រឿងញៀន មិនបាន​ថមថយ ចុះខ្សោយ​សោះឡើយ​ទាំង​នៅ​ទីក្រុង ទីប្រជុំជន ទីជនបទ​នៅ​មូលដ្ឋាន​ភូមិ​ឃុំ សង្កាត់ ស្រុក​ក្រុង​ខ័​ណ្ឌ ខេត្ត រាជធានី​នៃ​ប្រទេស​យើង ប្រទេស​គេ​ក្នុង​តំបន់​និង​ពិភពលោក​។ ឧក្រិដ្ឋជន​គ្រឿងញៀន ដើម្បី​ស្វែងរក​ប្រាក់ចំណូល​របស់​ពួកគេៗ ដោយបាន​អូសទាញ​ស្មារតី​មនុស្ស​អូសទាញ​ជនស្លូតត្រង់ ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ឲ្យ​ហ៊ាន​សាកល្បង​ឲ្យ ហ៊ាន​ប្រព្រឹត្ត​ដោយ​ចាប់​ផ្ដើមដំបូង​ពី​ការប្រើប្រាស់ រហូត​ឈានទៅដល់​ការប្រព្រឹត្ត​អំពើ នៃ​ការចាក់​ចែង​ការ​រក្សាទុក​ការដឹកជញ្ជូន និង​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​គ្រឿងញៀន​។ និង​ដែលជា​ប្រភព​នៃ​ការ​ឈានទៅ​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម ឧក្រឹដ្ឋ​ផ្សេងៗ​ទៀត​ដូចជា​ឃាតកម្ម​ចាប់​ជម្រឹត រំលោភ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ ក្រុម​បងតូច​បងធំ​ឈានទៅដល់​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​។ បង្ក​នូវ​អសន្តិសុខ​ធ្ងន់ធ្ងរ​ជាច្រើន​ដល់​សង្គមជាតិ​ទៀតផង​។​

​លោក កើត រឹទ្ធិ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មានប្រសាសន៍​រំលឹក​ពី​ផែនការ​របស់​ក្រសួង​លោក ស្តីពី “​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​ខេត្ត រាជធានី​”​។ និង​ការអោយ​ស្ថាប័ន​តុលាការ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ គឺ “​លឿន ត្រឹមត្រូវ យុត្តិធម៌​និង​មិន​ពុករលួយ​”​។​

​ក្នុងនោះ​លោក​បាន​ក្រើនរំលឹក​ដល់​មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស​ទាំងអស់​សូម​ចូលរួម​សកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បន្តទៀត​៕

ប្រភព៖ www.information.gov.kh

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.