January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល ចូលរួមវេទិកាសាធារណៈ និងផ្សព្វផ្សាយដល់ពលរដ្ឋធ្វើអាជីវកម្មល្បាយខ្សាច់ នៅតាមដងទន្លេបាសាក់ ក្នុងស្រុកស្អាង

រដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល ចូលរួមវេទិកាសាធារណៈ និងផ្សព្វផ្សាយដល់ពលរដ្ឋធ្វើអាជីវកម្មល្បាយខ្សាច់ នៅតាមដងទន្លេបាសាក់ ក្នុងស្រុកស្អាង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

កណ្តាល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

នៅថ្ងៃ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានចូលរួមវេទិកាសាធារណៈ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធ្វើអាជីវកម្មល្បាយខ្សាច់ ស្ថិតនៅតាមដងទន្លេបាសាក់ និងជុំវិញកោះខ្សាច់ទន្លា ក្នុងតំបន់ ឃុំត្រើយស្លា ឃុំទឹកវិល ស្រុកស្អាង របស់ក្រុមហ៊ុន ចតុមុខ រីសសស៍ សឹបផ្លាយ អឹមផតអិចផត ដើម្បីឱ្យប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់អំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានទទួលយកសំណូមពរពីផលប៉ះពាល់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការបូមស្តារទន្លេនេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ធ្វើឡើងដើម្បីសម្រួលចរន្តទឹក និងនាវាចរណ៍ ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេទៅថ្ងៃអនាគត។

ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឱ្យមានការបាក់ច្រាំង និងមិនផ្ដល់ផលប៉ះពាលដល់ទន្លេទេ តែថែមទាំងជួយដល់ទន្លេ ឱ្យមានជម្រៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង ចៀសផុតពីការបាក់ច្រាំងទៀតផង។

ឯកឧត្តម ក៏បានបញ្ជាក់ពីកត្កាដែលបង្កឱ្យមានការបាក់ច្រាំងគឺ ដោយសារតែនៅកណ្តាលទន្លេបាសាក់យើងមានសភាពរាក់ ធ្វើឱ្យខ្សែទឹកបុកមកខាងៗច្រាំងទន្លេ បង្កជាការបាក់ស្រុត ហើយក៏អាចបណ្តាលមកពីទូក និងកាណូតធំៗបើកនៅជិតច្រាំងផងដែរ។ ពិសេសគឺការបូមខ្សាច់បែបអាណាធិបតេយ្យ គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័ន ជំនាញ គ្មានបច្ចេកទេសដែលមិនបានសិក្សាពីជម្រៅ និងចរន្តទឹកហូររបស់ទន្លេ។

ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេបាសាក់ មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានា ដែលខុសពីលក្ខខណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជា បូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស។ ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់ ដើម្បីឱ្យក្រសួងចាត់វិធានការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង ដោយគិតពីទំហំនៃបទល្មើសជាក់ស្ដែង ៕

ប្រភព៖ www.information.gov.kh

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.