January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សួនច្បារ​ថ្មី នៅមហាវិថី​កម្ពុជា ហាណូយ និងរៀបចំឡើង​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ដី​សាធារណៈ និង​ជា​កន្លែង​សម្រាប់​ហាត់ប្រាណ របស់​ប្រជាពលរដ្ឋផង

សួនច្បារ​ថ្មី នៅមហាវិថី​កម្ពុជា ហាណូយ និងរៀបចំឡើង​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ដី​សាធារណៈ និង​ជា​កន្លែង​សម្រាប់​ហាត់ប្រាណ របស់​ប្រជាពលរដ្ឋផង

សួនច្បារ​ថ្មី នៅមហាវិថី​កម្ពុជា ហាណូយ និងរៀបចំឡើង​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ដី​សាធារណៈ និង​ជា​កន្លែង​សម្រាប់​ហាត់ប្រាណ របស់​ប្រជាពលរដ្ឋផង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។

​ភ្នំពេញៈ សួនច្បារ​ថ្មី នៅតាម​បណ្តោយ មហាវិថី​កម្ពុជា ហាណូយ ដែលមាន​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ ៥៥០ ម៉ែត្រ រៀបចំឡើង​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ដី​សាធារណៈ និង​ជា​កន្លែង​សម្រាប់​ហាត់ប្រាណ របស់​ប្រជាពលរដ្ឋ នៅ​តំបន់​ភ្នំពេញ​ថ្មី ពេលនេះ មាន​ផ្នែក​ជាច្រើន បាន​រួចរាល់​ហើយ និង​មាន​ប្រជាពលរដ្ឋ មក​ដើរ​ហាត់ប្រាណ ជា​បណ្តើរៗ​ហើយ​។​

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០​ថា សួនច្បារ​ថ្មី ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​រៀបចំ នៅលើ​ដីស​ល់ពី ចំណី​មហាវិថី​កម្ពុជា ហាណូយ មិនមែន​គ្រាន់តែ ដើម្បី​ការពារ​ដី​សាធារណៈ មិនឱ្យ​បាត់បង់ និង​ដើម្បី​សោភ័ណភាព របស់​រាជធានី​នោះទេ គឺ​ថែមទាំង​បង្កើតបាន​កន្លែង សម្រាប់​ប្រជាពលរដ្ឋ នៅ​តំបន់​នេះ ហាត់ប្រាណ ថែម​ទៀតផង​។​

​ប្រធាន​អង្គភាព​សួនច្បារ ខាងលើ បានឱ្យដឹង​ទៀតថាៈ សួនច្បារ​ដែលមាន​ផ្ទៃដី ទទឹង ២០ ម៉ែត្រ និង​បណ្តោយ ៥៥០ ម៉ែត្រ​នេះ ក្រៅពី​ដាំ​ស្មៅ ផ្កា ដើមឈើ នៅមាន​ផ្លូវ សម្រាប់​ដើរ​ហាត់ប្រាណ បំពាក់​ឧបករណ៍ សម្រាប់​ហាត់ប្រាណ​សាធារណៈ សួន​កុមារ បន្ទប់ទឹក ចំណត​យានយន្ត ដែល​ពេលនេះ ផ្នែក​ខ្លះ បានធ្វើ​រួចហើយ ប្រជាពលរដ្ឋ បានមក​ហាត់ប្រាណ ជា​បណ្តើរៗ តែ​មិនទាន់មាន​បន្ទប់ទឹក សម្រាប់​ប្រើ​នៅឡើយ​ទេ​។​

​សួន​ខាងលើនេះ មាន​ទីតាំង​ស្ថិតនៅ ជាប់​ខាងលិច​មហាវិថី​កម្ពុជា ហាណូយ ត្រង់ចំណុច​មុខ​វិទ្យាស្ថាន ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ និង​សត្វព្រៃ ជា​គំនិត​ផ្តួចផ្តើមឡើង ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ដី​សា​ធាណៈ និង​បម្រើ​ដល់ ផលប្រយោជន៍​សាធារណៈ តាមរយៈ​ការបង្កើត​សួនច្បារ មាន​កន្លែង​ហាត់ប្រាណ មាន​កន្លែង​ក្មេង​លេង សម្រាប់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ខាងលើ​៕

ប្រភព៖ www.rasmeinews.com

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.