January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អធិការដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំង ស្នងការាជធានីភ្នំពេញដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋាន បានដកហូតថ្នាំញៀនពីជនជាតិចិនជាច្រើនគីឡូក្រោម

អធិការដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំង ស្នងការាជធានីភ្នំពេញដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋាន បានដកហូតថ្នាំញៀនពីជនជាតិចិនជាច្រើនគីឡូក្រោម

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ភ្នំពេញ៖ ថ្ងៃពុធ ទី ២៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាល អធិការដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំង ស្នងការាជធានីភ្នំពេញ ដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានដកហូតថ្នាំញៀនពីជនជាតិចិនជាច្រើនគីឡូក្រោម កាលវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃពុធ ទី២៣ ខែកញ្ញាឆ្នាំ ២០២០ ត្រង់ចំណុចជិតស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ លោក យិន សាន អធិការដ្ឋាននគរបាល ខណ្ឌចំការមន បានឲ្យដឹងថា កម្លាំងរបស់លោកសហការ ជាមួយសមត្ថកិច្ចក្រុងដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានស្រាប់ឃើញ រថយន្តប្រភេទ lexus GS 300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2W-7669 បើកបរដោយជនជាតិចិនប្រុសស្រី២នាក់ រួមមានកូនតូចប្រុសស្រី២នាក់ទៀត ធ្វើដំណើរពីលិចទៅកើត ចូលគោលដៅ ក្នុងល្បឿនលឿនមិនបានឈប់ ឲ្យកម្លាំងសមត្ថកិច្ច ត្រួតពិនិត្យនោះទេ។ លោកបន្តថា រថយន្តនោះបានបន្ថែមល្បឿន បើកគេចចេញពីគោលដៅ ទៅបុកប៉ារាស់ ឆ្ពោះចូលក្នុងកោះពេជ្រ ត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ ខណៈមកជិតខុនដូរមួយកន្លែង បានឈប់រថយន្ត រួចក៏បានបោះថង់ខ្មៅ ដែលដាក់គ្រឿងញៀន បោះចោលនៅជិតរថយន្ត រួចរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកនៅកូនតូចប្រុសស្រី២នាក់ នៅក្នុងរថយន្ត ។ ក្រោយហេតុការណ៍ សមត្ថកិច្ចឆែកឆេរ ក្នុងថង់ខ្មៅ ឃើញសុទ្ធតែគ្រឿងញៀន ជិត៥គីឡូក្រោម ។ ប្រភពដដែលបានបន្តទៀតថា សមត្ថកិច្ចបន្តទៅឆែកបន្ទប់ពេលមិនទាន់ដល់បន្ទប់ផង ស្រាប់តែឃើញជនជាតិចិន ដើរចេញខាងក្នុងសណ្ឋាគារ មានយួរវ៉ាលីខ្មៅ ចេញមកខាងក្រៅបានបន្តិច ស្រាប់តែជនជាតិចិនរូបនោះ បានរត់បម្រុងសំដៅឡើងរថយន្ត ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ហើយបាន ឆែកឆេររកគ្រឿងញៀន​ ប្រភេទ​ហេរ៉ូអុីន ចំនួន១៤ដុំ​ទៀត។ បច្ចុប្បន្ន បុរសជនជាតិចិន រួមទាំងវត្ថុតាង ថ្នាំញៀនជាច្រើនគីឡូក្រាម ត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន ស្នងការរាជធានីភ្នំពេញ ធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីនៃច្បាប់៕

ប្រភព៖ Facebook

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.