January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រុម​មន្ត្រី​ពេទ្យសត្វ​បាន​ទៅ​ពិនិត្យ​នៅ​ផ្សារ​ត្រី ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​លក់​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​(​សាច់​)​

ក្រុម​មន្ត្រី​ពេទ្យសត្វ​បាន​ទៅ​ពិនិត្យ​នៅ​ផ្សារ​ត្រី ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​លក់​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​(​សាច់​)​

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ខេត្តបន្ទាយមានជ័យ ៖ ផ្សារ​នៅ​តាម​ជាយដែន​មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​ពេទ្យសត្វ​យកចិត្តទុកដាក់​លើ​ការ​លក់​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​(​សាច់​)​ចំពោះ​បញ្ហា​អនាម័យ​ដើម្បី​ធានា​ដល់​សុខ ភាព​អ្នក​បរិភោគ ។ ដោយឡែក កាលពីថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ក្រុម​មន្ត្រី​ពេទ្យសត្វ​បាន​ទៅ​ពិនិត្យ​នៅ​ផ្សារ​ត្រី ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ត្រួតពិនិត្យ​ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​សត្វ ជា​ពិសេស​សាច់​ជ្រូក​ដែល​មានច្បាប់ ដែល
បាន​បោះត្រា​ជា​សម្គាល់ ទើប​អាជីវករ​អាច​ដាក់លក់​ក្នុង​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន ។ ជា
មួយ​នេះ តម្រូវ​ឲ្យ​មាន​អនាម័យ និង​សម្ភារ​ប្រើប្រាស់​ត្រូវ​មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ធានា​បាន
នូវ​សុខភាព​អ្នក​បរិភោគ ។

លោក​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ពី​សំណាក់មន្ត្រី​ជំនាញ​នេះ​គឺ​អនុវត្ត​ជា​ប្រចាំ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ(​សាច់​)​ដែល​កំពុង​ដាក់​លក់​ក្នុង​ផ្សារ ហើយ​ដែល​ប្រជាពលរដ្ឋ​ទិញ​បរិភោគ​រាល់ថ្ងៃ ។

លោក ហ៊ុយ ទូច បាន​បង្ហាញ​ពី​ការ​កក់ក្ដៅ​ក្នុង​ចិត្តច្រើន ដែល​ក្រោយ​ពី​ការ​ពិនិត្យ​ឃើញ​ថា អាជីវករ​មានការ​យល់​ដឹង​ច្រើន ហើយ​ការ​ខ្វះចន្លោះ​ខ្លះ​ត្រូវ​បាន​អប់រំ​ណែនាំ ៕

ប្រភព៖ www.kohsantepheapdaily.com.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.