ខេត្តព្រះសីហនុ៖ អាវុធAK ៤៧ ចំនួន២ដើម ត្រូវបានគេ ប្រទះឃើញរុំក្រណាត់ប្លុងចោលនៅក្រុងព្រះសីហនុត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០២ និង៤២នាទី អាវុធAK ៤៧ ចំនួន២ដើម ត្រូវបានគេ ប្រទះឃើញរុំក្រណាត់ប្លុងចោលនៅក្រុងព្រះសីហនុ
ព្រះសីហនុ: កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងរដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅទទួលយកអាវុធ ម៉ាក AK.47ស្វាយបត់ចំនួន ០២ដើម និង គ្រាប់កាំភ្លើងចំនួន១១គ្រាប់ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០២ និង៤២នាទី ដែលគេមកប្លុងចោលនៅចំណុច ផ្លូវឡើងលើភ្នំសាយហាក់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
តាមរបាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋប្តឹងរាយការណ៍តាមរយ:ទូរស័ព្ទហតឡាញ របស់គណ:អភិបាលខេត្តថា ឃើញអាវុធត្រូវបានគេប្លុងចោលនៅចំណុចខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ និងដកហូតបានអាវុធវែង ម៉ាក AK ចំនួន ០២ដើម, បង់ចំនួន ០២ និង គ្រាប់កាំភ្លើងចំនួន១១គ្រាប់ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងរដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវបន្ត ៕
ប្រភព៖ www.police.gov.kh