January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាសគម្រោងសាងសង់ផ្លូវជាតិ ចំនួន៣ខ្សែ បន្ថែមទៀតនៅខេត្តកំពត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាសគម្រោងសាងសង់ផ្លូវជាតិ ចំនួន៣ខ្សែ បន្ថែមទៀតនៅខេត្តកំពត

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាសគម្រោងសាងសង់ផ្លូវជាតិ ចំនួន៣ខ្សែ បន្ថែមទៀតនៅខេត្តកំពត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវជាតិសំខាន់ទាំង៣ខ្សែបន្ថែមទៀតនេះ រួមមានផ្លូវលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ទៅកំពត,ផ្លូវជាតិលេខ៣១នៅខេត្តកំពត និងផ្លូវជាតិលេខ៣៣នៅខេត្តទៀត ដែលជាគម្រោង អាទិភាពក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។សម្ដេចតេជោបានបន្តទៀតថា គម្រោងទាំងបីខាងលើនេះ បានបញ្ចប់ការចរចា និង ឯកភាពគ្នារួចរាល់ ហើយបានប្រគល់ឱ្យឯកឧត្តមឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីចុះហត្ថលេខាសាងសង់តែម្ដង ដោយមិនទុកយូរនោះឡើយ ។
សំឡេង ៖« ខ្ញុំបានសម្រេចគម្រោង៣ សុំលុយពីចិនទៀតហើយ ព្រោះចរចាត្រូវថ្លៃហើយ ទី ១ ផ្លូវ៤១តភ្ជាប់ផ្លូវជាតិលេខ៤ចុះទៅខេត្តកំពត ទី២ គឺផ្លូវជាតិលេខ៣១នៅខេត្តកំពត ទី៣ ផ្លូវជាតិលេខ៣៣នៅខេត្តកំពតទៀត នេះគឺយើងបានឯកភាពគ្នាចរចាជាគម្រោង ឋិតនៅក្នុងគម្រោងហើយបានប្រថាប់ត្រានិងចុះហត្ថលេខាឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តមស៊ុន ចាន់ថុល ចុះហត្ថលេខា ហើយនៅពេលដែលចុះហត្ថលេខាហើយ គឺចាប់ផ្ដើមធ្វើតែម្ដង ព្រោះជាធម្មតានិយាយរួមទៅការដ្ឋានទាំងឡាយ អត់មានថយ ក្រោយនោះទេ »។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា រហូតមកដល់ពេលនេះ ការដ្ឋានស្ថាបនាផ្លូវរបស់ចិន និងការដ្ឋានស្ថាបនាផ្លូវផ្សេងៗទៀត នៅបន្ដដំណើរការធម្មតា មិនមានការរាំងស្ទះអ្វីនោះទេ ។សម្តេចមានប្រសាសន៍ទៀតថា មានហេដ្ឋារចនាសម្ព័ន្ធ ទើបបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងប្រកបរបរផ្សេងៗ ៕

Sourcing : www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.