ខេត្តបាត់ដំបង៖ ដើម្បីសម្រួលទឹកនិងរក្សាទឹកផងមន្ទីរខេត្ត បានសម្រេចចិត្តបើកទ្វារទឹកផ្នែកខាងក្រោមចំនួន ៣ទីតាំង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
(ខេត្តបាត់ដំបង) ទឹកអាងកំពីងពួយបានពេញហើយកូត២៤.៥០ម (១៥០លានម៉ែត្រគូប) មិនគិតបម្រុង ។ តែទឹកនៅតែហូរចូលតាមអូរដូនតានិងអូរស្លាប៉ាង ទោះបី ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបិទប្រឡាយនាំទឹកអូរដូនពៅជិត១០០% ហើយក៏ដោយចុះ ។ ដូចនេះដើម្បីសម្រួលទឹកនិងរក្សាទឹកផងមន្ទីរខេត្ត បានសម្រេចចិត្តបើកទ្វារទឹកផ្នែកខាងក្រោមចំនួន ០៣ទីតាំង ។ សូមបញ្ជាក់ជូនថា ចំពោះស្ថានភាពទឹកនៅស្ទឹងបវេលនេះនៅថេរនៅឡើយទេ។