January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធបាន​បន្ត​ចុះ​អន្តរាគមន៍​ជួយ​ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែល​កំពុង​ទទួល​រងគ្រោះ​ដោយ ជំនន់​ទឹកភ្លៀង ដែលធ្លាក់​មកពី​ប្រទេស​ថៃ

អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធបាន​បន្ត​ចុះ​អន្តរាគមន៍​ជួយ​ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែល​កំពុង​ទទួល​រងគ្រោះ​ដោយ ជំនន់​ទឹកភ្លៀង ដែលធ្លាក់​មកពី​ប្រទេស​ថៃ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

បន្ទាយមានជ័យ៖ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០
អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​កងកម្លាំង​ប្រដាប់ អាវុធ​គ្រប់​ប្រភេទ ក្រុមយុវជន​ទាំងអស់​បានរួម​គ្នា​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ដល់​ប្រជា​ពល រដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ​ដោយសារតែ​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ធ្វើឱ្យ ជន់​លិច​យ៉ាងធ្ងន់ធ្ងរ​នៅ​តំបន់​មួយចំនួន​ក្រុង​ប៉ោយប៉ែត​, ស្រុក​អូរជ្រៅ​, ក្រុង​សិរីសោភ័ណ​, និង ស្រុក​មង្គល​បូរី នៃ​ខេត្តបន្ទាយមានជ័យ​។​

​អភិបាលខេត្ត​បន្ទាយមានជ័យ​ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ដោយសារតែ​កាលពី ព្រឹក​ថ្ងៃ​៤​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ទឹកជំនន់​បាន​វាយប្រហារ​នៅ​ក្រុង​ប៉ោយប៉ែត ដោយសារ​បាក់​ទំនប់​អាង​អូរ​ខៃ​ដន​ដែល​ធ្វើឱ្យ ត្រូវ​លិចលង់​ខ្លាំង​ជាង​មុន​នោះ​។ ភ្លាមៗ​នោះ​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ដឹកនាំ​ក្រុមការងារ​គ្រប់ភាគី​ពាក់ព័ន្ធ​ចុះ ទៅ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ ដើម្បី​រក​កន្លែង​សុវត្ថិភាព​ស្នាក់នៅ​បណ្តោះអាសន្ន​។
​ឯកឧត្តម អ៊ុំ រាត្រី បាន​លើកឡើងថា ដោយសារ​ទំហំ​ទឹក​បុក​មក​ខ្លាំងពេក ធ្វើឱ្យ​បាក់ ទំនប់​អូរ​ខៃ​ដន​នេះ និង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​កូនដំរី ហើយ​បុក​ទៅ​ភូមិ​សូរិយា​។

ឯកឧត្តម បាន​បញ្ជាក់ថា «​កម្លាំង​អន្តរាគមន៍​ទាំងអស់ បាន​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​រង គ្រោះ​ទៅកាន់​ទីទួល​សុវត្ថិភាព​បាន​ជោគជ័យ​។​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បញ្ជូន កម្លាំង​ប្រតិបត្តិការ​មក​ដោះស្រាយ ហើយ​ក្នុងនោះ​ដាក់​ទូក និង​កាណូត​២០​គ្រឿង​ប្រចាំការ ទីនេះ​។ បន្ថែម​លើ​នេះ ឯកឧត្តម​បានឱ្យ​កម្លាំង​ចុះ​មើល​តាម​ភូមិ​ដែល​រង​ការលិចលង់ និង​រៀប ចំ​ផែនការ​បន្តទៀត ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ចំពោះមុខ​។ ការរៀបចំ​ផែនការ​ចំពោះមុខ​គឺ មើល​លើ​ទីតាំង​ភូមិសាស្ត្រ ដែល​ខ្សែទឹក​ត្រូវ​ហូរ​ទៅ​ទិសដៅ​ណា ត្រូវ​ត្រៀម​ជម្លៀស​ប្រជា​ពល រដ្ឋ​នៅ​ទិសដៅ​នោះ​ឱ្យបាន​។

​អភិបាលខេត្ត​បន្ទាយមានជ័យ​ឱ្យដឹង​ដែរ​ថា នៅ​តំបន់​ខ្លះ​របស់​ក្រុង​សិរីសោភ័ណ​, ស្រុក អូរជ្រៅ​, ស្រុក​មង្គល​បូរី នៅតែ​បន្ត​ឡើង​ដោយសារតែ​ទឺ​ក​នៅតែ​បន្ត​ហូរ​ធ្លាក់​ពី​ប៉ែក​ខាងលើ​ពី ព្រំដែន​ថៃ ដែល​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅតែ​បន្ត​ចុះ​អន្តរា គម​ន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​លិចលង់ មកកាន់​ទីទួល​សុវត្ថិភាព និង​ចែក​ស្បៀងអាហារ បន្ទាន់​ជា​បន្តបន្ទាប់​។​

យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ឱ្យដឹងថា គិត​មក​ត្រី​ម​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​ដែល​បាន​កំពុង​វាយប្រហារ​មកលើ​ខេត្ត​បន្ទាយ មានជ័យ បានធ្វើឱ្យ​លិចលង់​ស្រុក ក្រុង​ចំនួន​៩ ឃុំ​-​សង្កាត់​ចំនួន​៦០ ធ្វើឱ្យ​បាត់បង់​អាយុជីវិត មនុស្ស​ចំនួន​១៧​នាក់ ប៉ះពាល់​ជាង ២៦.០០០​គ្រួសារ ប្រជាពលរដ្ឋ​ជាង ៤.០០០​គ្រួសារ​ត្រូវ បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ដំណាំ​ស្រូវ​លិចលង់​អស់​ប្រមាណ​ជាង​៦០.០០០​ហិកតា និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លួ​វ​ថ្នល់ និង​សំណង់​សាធារណៈ​ជាច្រើន​ទៀត​៕

Sourcing: www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.