January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រាជរដ្ឋាភិបាលបានទម្លាក់ពូជស្រូវជាង៤ពាន់តោនផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញក្រោយទឹកជំនន់

រាជរដ្ឋាភិបាលបានទម្លាក់ពូជស្រូវជាង៤ពាន់តោនផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញក្រោយទឹកជំនន់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២ ខែវិច្ឆិការ ឆ្នាំ២០២០។

រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ពូជស្រូវជាង៤ពាន់តោន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយសារទឹកជំនន់ ធ្វើយ៉ាងណាឱ្យបងប្អូនស្ដារជីវភាពបានប្រសើរឡើងឡើងវិញ។
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ពូជស្រូវសុទ្ធ ដែលមានគុណភាពខ្ពស់ និងឧបករណ៍សម្ភារកសិកម្មមួយចំនួន សម្រាប់ផ្តល់ ជូនប្រជាកសិករ ដែលជួបគ្រោះមហន្តរាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនកសិករ។
លោក​បញ្ជាក់​ថា​«មកដល់ពេលយើងបានធ្វើកិច្ចអន្តរាគមន៍ហើយកិច្ចអន្តរាគមន៍គឺបានគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនៅពេល ក្រសួងកសិកម្មរាយការណ៍ជូនសម្តេចតេជោ សម្តេចបានឯកភាពឲ្យទិញពូជស្រូវ ចំនួន២ពាន់តោនបន្ថែមទៀត លើពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជាជាង២ពាន់តោនដែលមានស្រាប់ ។ម្សិលមិញការវាយតម្លៃទូទាំងប្រទេសត្រូវការគ្រាប់ពូជច្រើន តំបន់មួយចំនួនកសិករកំពុងស្តារការដាំដុះបណ្តើរៗ ដូច្នេះ ក្រសួងកសិកម្មនិងរាជរដ្ឋាភិបាលជំរុញអន្តរាគមន៍នេះឲ្យបានលឿនបំផុត»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាខេត្តចំនួន១៨ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ធ្វើឱ្យផ្ទៃដីដំណាំស្រូវជាង២៩ម៉ឺនហិកតាស្មើ១០ភាគរយនៃផ្ទៃដីដាំដុះទូទាំងប្រទេសរងការខូចខាត។ ក្នុងនោះខេត្តដែលរងគ្រោះខ្លាំងជាងគេមានខេត្តចំនួន៣គឺ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលរាជរដ្ឋាភិបាលនឹងទម្លាក់ពូជស្រូវដល់ខេត្ត បាត់ដំបងចំនួន ១០៥០តោន ខេត្តពោធិ៍សាត់ ចំនួន១៤៥០តោន និងខេត្តបន្ទាយមានជ័យចំនួនជាង៦០០តោន៕​

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.