January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អំណោយម៉ាស់និងបរិក្ខារពេទ្យជូនរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់មិត្តឡាវ គឺជាការជួយគ្នាទៅវិញទៅមក ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

អំណោយម៉ាស់និងបរិក្ខារពេទ្យជូនរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់មិត្តឡាវ គឺជាការជួយគ្នាទៅវិញទៅមក ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិការ ឆ្នាំ២០២០។

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងថា អំណោយម៉ាស់ និងបរិក្ខារពេទ្យរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មិត្តឡាវនៅពេលនេះ គឺជាការជួយគ្នាទៅវិញទៅមក ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាស់ ជាង២លាន និងបរិក្ខារពេទ្យមួយចំនួន តាមជើងយន្តហោះពិសេសទៅកាន់ប្រទេសឡាវ ដើម្បីប្រគល់ជូនរដ្ឋាភិបាល និង ប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆំាងការរីករាលដាលជំងឺកូវីដ-១៩។
មុនចេញដំណើរនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការផ្តល់អំណោយជាម៉ាស់ចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខដល់មិត្តឡាវ គឺជារួមចំណែកគិតគូរការ បារម្ភពីការរាតត្បាតនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺកូវីដ-១៩នេះ មិនទាន់មានការថមថយនៅឡើយទេនៅក្នុងពិភពលោក ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា អំណោយទំាងអស់នេះគឺជាការផ្តល់ភាពកក់ក្តៅ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាការផ្សារភ្ជាប់ទំនាក់ទំនង រួមគ្នាប្រឆាំងឱ្យកាន់តែមានប្រសិទ្ធភាពនូវជំងឺដ៏កាចសាហាវមួយនេះ ។
សំឡេង « រឿងនេះគឺជារឿងមួយដ៏ប្រពៃណាស់ អាចនិយាយបានថាមិត្តភក្ដិនៅក្បែរគ្នា ក្នុងការរៀបចំប្រយុទ្ធប្រឆាំង ជាមួយកូវីដ-១៩នេះ គឺយើងឃើញថា កន្លែងណាមិនមានលទ្ធភាពគ្រប់គ្រងបានពេញលេញគឺជួយបន្ថែមគ្នាទៅវិញទៅមក ។ នេះជាផ្នែកមួយដ៏សំខាន់លើទឹកចិត្ត ប្តូរផ្តាច់បំផុតរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីដើមទីនៃជំងឺកូវីដ-១៩ ចាប់ផ្តើមរាតត្បាតនេះ យើងបានបំពេញការងារនេះយ៉ាងសកម្មជាទីបំផុត នៅក្នុងស្រុកយើង ក៏ដូចជារួមចំណែកនៅក្នុងតំបន់ » ។
ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួនជាង២លាននិងបរិក្ខារពេទ្យមួយចំនួនរបស់សម្តេចតេជោនៅពេលនេះ បានធ្វើឡើងខណៈកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឯកឧត្តម ថងលូន ស៊ីសុលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់សាកសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅ ទូរស័ព្ទសួរសុខទុក្ខរបស់ឯកឧត្តម និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជាជូនមិត្តឡាវ នូវម៉ាស់ជាង២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ។
រាជរដ្ឋាភិបាលកម្ពុជានៅសល់ម៉ាស់ក្នុងឃ្លាំងយុទ្ធសាស្រ្ត ចំនួន១៣លានម៉ាស់ នៅក្នុងឃ្លាំងសុខាភិបាលចោមចៅ នៅសល់ជាង៥លានម៉ាស់ និងសម្លៀកបំពាក់កម្ពុជាមាននៅសល់គ្រប់គ្រាន់ សម្រាប់បន្តប្រយុទ្ធប្រឆំាងជំងឺកូវីត-១៩នៅ កម្ពុជា។

សូមបញ្ជាក់ថា សម្ភារនិងបរិក្ខារពេទ្យដែលត្រូវឧបត្ថម្ភជូនមិត្តឡាវ រួមមាន ម៉ាស់ចំនួន២លាន ម៉ាស់ក្រណាត់ចំនួន១០មុឺន ម៉ាស់N95ចំនួន២មុឺន វ៉ែនតាសុវត្ថិភាពចំនួន២មុឺន សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្រ្តីសុខាភិបាលចំនួន២មុឺនឈុត ទែរម៉ូម៉ែត្រអ៊ិនហ្រ្វា(ម៉ាស៊ីនវាស់កម្តៅ)ចំនួន ៥០០គ្រឿង របាំងមុខចំនួន២មុឺន ឧបករណ៍សម្រាប់ជំនួយការដកដង្ហើម សម្រាប់ប្រពោធនកម្ម(ICU)ចំនួន២០គ្រឿង ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺនិងសម្ភារបន្ទាប់បន្សំម៉ូដែល Vista 120 ចំនួន២០ ម្សៅថ្នាំក្លរ៉ាមីនប្រភេទB (២៥គីឡូក្រាមមួយកេស )៥០០ធុង ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់ដុំ៕

 

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.