សម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ និងកងការពារ ទទួលលទ្ធផលអវិជ្ជមាន នៃការធ្វើតេស្តជំងឺកូវីដ-១៩លើកទីមួយ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២០។
ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០–
ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹង លទ្ធផលធ្វើតេស្តជំងឺកូវីដ-១៩លើកទីមួយ របស់សម្ដេចក្រឡាហោមក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់ទៀត គឺអវិជ្ជមានទាំងអស់។
តែទោះជាយ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម នៅតែអំពាវនាវបងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕
ប្រភព៖ www.information.gov.kh