January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រសួងសុខាភិបាល បានធ្វើការតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា កើនដល់១០,១៤៧នាក់ ក្នុងនោះ រកករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ២៩នាក់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

(ភ្នំពេញ)៖ គិតពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី ៣ខែធ្នូឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ១០,១៤៧នាក់ ដែលក្នុងចំនួននេះ ក្រសួងបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ចំនួន២៩នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានយកវត្ថុសំណាក ដែលនៅសល់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន៧៩នាក់ ដោយបូកបន្ថែម និងវត្ថុសំណាក ដែលទទួលបាននៅថ្ងដដែល ពីខេត្ត និងរាជធានី សរុបចំនួន ៣៣៤នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៦នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ៥១សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២០។

តាមក្រសួងសុខាភិបាល ករណីវិជ្ជមានថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មាន៖ ១. ស្ត្រីជនជាតិខ្មែរ ឈ្មោះ Muy Sopheavy អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ២. ស្ត្រីជនជាតិខ្មែរ ឈ្មោះ Yeak Chantha អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ, ៣. បុរសជនជាតិខ្មែរ ឈ្មោះ Cheak Chanrath អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ត្រឡោកបែក ៣ ខណ្ឌទួលគោក, ៤.ស្ត្រីជនជាតិខ្មែរឈ្មោះ Pho Dolla អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ៥. បុរសជនជាតិខ្មែរ ឈ្មោះ Khan Veha អាយុ២៣ឆ្នាំ ស្នាក់នៅជិតស្តុប Nokia ខណ្ឌសែនសុខ, និង៦. ស្ត្រីជនជាតិខ្មែរ ឈ្មោះ Kouch Davin អាយុ២៣ឆ្នាំ ស្នាក់ផ្ទះលេខ E53 ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល។ បច្ចុប្បន្នអ្នកទាំង៦នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៥នាក់ និងម្នាក់ទៀតដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។

ដោយឡែក សម្រាប់ករណីនាំចូល ទាំង៤នាក់ ដែលរកឃើញវិជ្ជមានកូវីដ១៩ រួមមាន. ១. បុរសជនជាតិខ្មែរឈ្មោះ ម៉ីវ សុគន្ធ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

២. បុរសជនជាតិអាមេរិកឈ្មោះ KAW THIKUN អាយុ៥៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

៣. បុរសជនជាតិអាមេរិកឈ្មោះ SHAWN THACH អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

និង៤៖ បុរសជនជាតិអាមេរិកឈ្មោះ OUM CHANDARA អាយុ ៤៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសនេះ ដែលផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លងសរុប ២៩នាក់ហើយ។ រហូតមកដល់ពេលនេះ ក្រសួងបានបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៤៥ករណី ក្នុងនោះអ្នកជំងឺ៣០៥ បានជាសះស្បើយ នៅទូទាំងប្រទេស និង អ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.