January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រមណីយដ្ឋានទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ របស់ខេត្តមណ្ឌលគិរី ផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
មណ្ឌលគិរី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០
ក្រុមហ៊ុន Mondul K Resort Co., Ltd. ដែលវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរនៅទូទាំងប្រទេសកម្ពុជា ឱ្យបានជ្រាបថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រាបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងបំណងចូលរួមសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។
ក្រុមហ៊ុន Mondul K Resort Co., Ltd. កត់សម្គាល់ឃើញថា មានភ្ញៀវទេសចរជាច្រើនបានសម្រុកទៅលេងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ចាប់តាំងពីថ្ងៃទី០៩ ខែធ្នូមក ដោយពុំបានដឹងអំពីការផ្អាកជាបណ្ដោះអាសន្នរបស់រមណីយដ្ឋាន ដើម្បីការពារសុខភាពរបស់ភ្ញៀវទេសចរ ។ ដូច្នេះ សូមភ្ញៀវទេសចរ ដែលមានបំណងចង់ទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មានការយោគយល់អាធ្យាស្រ័យ ព្រោះរមណីយដ្ឋាននឹងផ្អាករហូតដល់ថ្ងៃទី២២ ខែធ្នូ ខាងមុខ ហើយនឹងដំណើរទទួលភ្ញៀវទេសចរជាធម្មតាវិញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ។

គួររម្លឹកថាវិធានការនេះត្រូវបានធ្វើឡើង បន្ទាប់ពីភ្ញៀវម្នាក់បានមកលេងនៅទីនេះ ហើយបន្ទាប់មកធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មីៗនេះ៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.