January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កោះស្មាច់នៅខេត្តកោះកុងជាកន្លែងទេសចរណ៍មួយដ៏សម្បូរបែបសម្រាប់អ្នកទេសចរគ្រប់វ័យមានបរិយាកាសខ្យល់ល្អបរិសុទ្ធ ឆ្នេរខ្សាច់ពណ៌សក្បុស ជាពិសេសផ្ទៃសមុទ្រមាន ពណ៌ខៀវស្រងាត់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

កោះស្មាច់ ស្ថិតនៅក្នុងខេត្តកោះកុង ជាកន្លែងទេសចរណ៍មួយដ៏សម្បូរបែបសម្រាប់អ្នកទេសចរគ្រប់វ័យ ដោយសារមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៍ មានបរិយាកាសខ្យល់ល្អបរិសុទ្ធ ឆ្នេរខ្សាច់ពណ៌សក្បុស ជាពិសេសផ្ទៃសមុទ្រមាន
ពណ៌ខៀវស្រងាត់ ។

លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានកោះស្មាច់ មានសម្រស់ធម្មជាតិទាក់ទាញសំខាន់ៗជាច្រើនដែលធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍ទៅលេងកម្សាន្តម្ដងហើយម្ដងទៀតមិនចេះជិនណាយ ។
ភ្ញៀវទេសចរអាចទៅបោះជំរំឬបោះតង់ ហែលទឹក ស្ទូចត្រី មើលផ្កាថ្ម ជិះទូកលេង និងមានកន្លែងកម្សាន្តជាច្រើនទៀត ។
លោកបន្តថា កោះនេះសម្បូរទៅ
ដោយដើមដូងខ្ពស់ៗ ដែលរំលេច
នូវទេសភាពដ៏ស្រស់ត្រកាល ជាពិសេសនៅពេលព្រះអាទិត្យរៀបលិច បានធ្វើឱ្យសម្រស់កោះស្មាច់នេះកាន់តែមានភាពទាក់ទាញខ្លាំងឡើង ដែលជាទីកន្លែងដ៏សក្ដិសម
មួយសម្រាប់ភ្ញៀវទេសចរមកសម្រាកលំហែ រំសាយទុក្ខកង្វល់ទាំងឡាយ នាថ្ងៃឈប់សម្រាក ។
ក្រៅពីនេះ រមណីយដ្ឋានកោះស្មាច់ក៏មានកន្លែងលក់អាហារ និងបឹងកាឡូសម្រាប់ភ្ញៀវស្នាក់នៅ ប្រកប
ដោយសុវត្ថិភាព ប៉ុន្តែត្រូវធ្វើការកក់
ទុកជាមុន ។
កោះស្មាច់នេះ គឺនៅបណ្ដុំកោះក្នុងស្រុកគីរីសាគរ ។ កន្លងមកគឺមិនដែល
មានបញ្ហាអ្វីទេ គឺភ្ញៀវទេសចរមកជាក្រុមៗ២ទៅ៣នាក់ បោះតង់ គឺភាគ
ច្រើនពួកគេទៅគ្រាន់តែជួលទូកគេ
ទៅ ហើយគ្រាន់តែណាត់ថាប៉ុន្មានយប់ត្រឡប់មកវិញ ចឹងគេនឹងទៅទទួលគាត់មកវិញហើយ ដូច្នេះសម្រាប់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព គឺល្អ អត់ដែលមានបញ្ហាអ្វីទេសម្រាប់ភ្ញៀវដែលបានទៅកម្សាន្តនៅលើកោះនេះ។

សូមបញ្ជាក់ថា កោះស្មាច់ គឺជាកោះមួយនៅដាច់ស្រយាលពីកោះដទៃ មានទីតាំងស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល១៤៨គីឡូម៉ែត្រពីរង្វង់មូលខេត្តកោះកុង ៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.