January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម ម៉ៅ ហាវណ្ណាល់៖កម្ពុជានឹងទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរអន្ដរជាតិកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីបើកឱ្យមានជើងហោះហើរ ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ាន

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរអន្ដរជាតិបានកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីបើកឱ្យមាន ជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ាននិងកិច្ចព្រមព្រៀងអាស៊ានក្នុងការផ្តល់អាជ្ញាបណ្ណក្រុម អាកាសយានិក ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលអះអាងថា ការបង្កើតឱ្យមានច្បាប់ ការហោះហើរនៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និង កិច្ចព្រមព្រៀងអាស៊ាននេះ ដើម្បីការប្រកួតប្រជែងកាន់តែ ប្រសើរ និងទាក់ទាញការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន។ ពិសេស ធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខ អាកាសចរក្នុងកម្រិតខ្ពស់បំផុត ដែលផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់ អាស៊ាន។

ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ,សិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃ ប្រទេសជាសមាជិកអាស៊ានណាមួយ  និងសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជា សមាជិកអាស៊ាន នាព្រឹកថ្ងៃទី ២២ ខែធ្នូនេះ ឯកឧត្តមបានបញ្ជាក់ថា កិច្ចព្រមព្រៀង និងពិធីសារទាំង២នេះ គឺជាការពង្រឹង កិច្ចសហប្រតិបត្តិការលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស កាត់បន្ថយរបាំងសេដ្ឋកិច្ច និងបច្ចេកទេសក្នុងការធ្វើ សេរីភាវូបនីយកម្មពេញលេញនៃសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ពង្រឹង និងពង្រីកសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន លើដំណើរការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ របស់អាស៊ានផងដែរ។

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលជាធរមានច្បាប់ទាំងនេះ អាកាសចរស៊ីវិល នឹងមានលទ្ធភាពកាន់តែទូលំទូលាយ ថែមទៀត ដើម្បីអនុវត្ដការងារជាក់ស្ដែងជាមួយភាគីអាស៊ាន និងនាំមកនូវផលប្រយោជន៍រួម មានដូចជា៖ ការទទួលស្គាល់ការស្មើភាពពេញលេញក្នុងតំបន់អាស៊ានចំពោះអាកាសយានិក និងទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក ជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន តាមរយៈការពង្រឹង និងពង្រីកជើងហោះហើរ ដែលអាចជួយស្ដារឡើងវិញបាន ឆាប់រហ័សលើវិស័យដឹកជញ្ជូនផ្លូវអាកាស និងជំរុញកំណើនភ្ញៀវទេសចរ ជាពិសេសជំរុញការវិនិយោគថ្មីៗបន្ថែមទៀត នៅកម្ពុជា លើវិស័យអាកាសចរណ៍ស៊ីវិល មកពីបណ្ដាប្រទេសអាស៊ាន»។

 ឯកឧត្ដម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា ការបើកឱ្យមានការហោះហើរត្រង់ និងកិច្ចព្រមព្រៀងរវាងបណ្ដាប្រទេសអាស៊ាននេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងភ្ញៀវទេសចរអន្ដរជាតិមកប្រទេសកម្ពុជាកាន់តែច្រើនឡើង៕  

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.