January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម វ៉ាត់ ចំរើន៖ គណៈកម្មាធិការជាតិអូ ឡាំពិកកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាជិះកង់នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១

គណៈកម្មាធិការជាតិអូ ឡាំពិកកម្ពុជា គ្រោងនឹងរៀប ចំព្រឹត្តិការណ៍កីឡាជិះកង់នៅខេត្តព្រះសីហនុ ដើម្បីបំផុសច លនាទេសចរណ៍និងផ្សព្វផ្សា យពីសក្តានុពលរបស់ខេត្ត ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេ ខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រ សាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍កីឡាជិះកង់នេះ គឺជាការបំផុសចលនាឱ្យប្រជាពល រដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់ធ្វើឱ្យសរសៃ សាច់ដុំ ផ្លូវដង្ហើម មានភាព រឹងមាំនិងសុខភាពល្អ ។

ឯកឧត្តមបន្តថា ព្រឹត្តិការណ៍នេះ ក៏ជាការលើកកម្ពស់សុខ មាលភាពប្រជាជន លើក កម្ពស់វិស័យកីឡា មានការចូលរួមទាំងអស់គ្នា ដើម្បីសុខ ភាព សាមគ្គីភាព មិត្តភាព សន្តិភាព មានសន្តិភាពទើបអាចស្វែងរកការសប្បាយរីក រាយបាន ។ ឯកឧត្តមបានបន្តទៀតថា ព្រឹត្តិការណ៍ជិះកង់នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់ ក៏ប៉ុន្តែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាទៅនឹងយុទ្ធនា ការប្រជាជនម្នាក់លេងកីឡាមួយមុខ ដែលគណៈកម្មាធិ ការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងដាក់ចេ ញនៅថ្ងៃទី១៨ ខែ មករា  ឆ្នាំ ២០២១ខាងមុខនេះហើយ ។

ឯកឧត្តមឱ្យដឹងទៀតថា ព្រឹត្តិការណ៍កីឡាជិះកង់ នឹងធ្វើឱ្យតំបន់ឆ្នេរសមុទ្រក្លាយជាការទាក់ទាញថ្មីមួយទៀត ក្នុងការស្តារមុខមាត់ឡើងវិញ ក្រោយ ពីជំងឺកូវីដ១៩ មានការធូរ ស្រាល និងជាការស្តារធុរកិច្ចទេសចរណ៍ ។

សំឡេង«អ្វីដែលយើងទទួលអនុសាសន៍ណែនាំពីថ្នាក់ដឹក នាំឯកឧត្តមរដ្ឋមន្រ្តីក្រសួង ទេសចរណ៍ប្រធានអូឡាំពិក លោកចង់ឱ្យមានព្រឹត្តិការណ៍ខ្លះ ដើម្បីឱ្យចលនាភ្ញៀវទេស ចរណ៍ក្នុងស្រុក មានចលនាទៅដល់ទេសចរណ៍មួយចំនួនដែលកំពុងមានការអភិវឌ្ឃ ជា ពិសេសក្រុងព្រះសីហនុ ដែលជាតំបន់កំពុងធ្វើការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សណ្តាប់ធ្នាប់តាមឆ្នេរ សមុទ្ររបស់យើងឱ្យបានស្អាតល្អ ហើយរួចរាល់ពេលឆាប់ៗនេះ ។ អ៊ីចឹងទេយើងក៏ត្រៀមបង្ហាញសក្តានុពលថ្មីនៃតំបន់ដែលមានបរិយាកាសថ្មី ល្អស្អាត មានហេដ្ឋារចនា សម្ព័ន្ធថ្មី ឱ្យវាលេចត្រដែតឡើង ដែលជាគោលបំណងនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចណ៍មួយ គឺការជិះកង់កម្សាន្តមួយដ៏ធំនៅទីនោះ នៅតាមឆ្នេរអូឈើទាលនិងឆ្នេររាម ដោយសោភ័ណភាពវាល្អមែនទែន »។

ឯកឧត្តមបានបន្តថា ការរៀប ចំព្រឹតិ្តការណ៍នេះ គឺជាឱកាសផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់សង្គម សេដ្ឋកិច្ច អាជីវករ អ្នករកស៊ីតូចតាច រហូតសេវាកម្មទេសចរណ៍ទាំងអស់ដូចជា អូតែល ផ្ទះ សំណាក់ កន្លែងហូបចុក សេវាកម្សាន្តជាដើម ឱ្យមានដំណើរការ ។ ក្រៅពីនោះទៀត ជាការផ្សព្វផ្សាយគោលដៅទេសចរ ណ៍តំបន់ឆ្នេរ ដែលជាតារារះនាទិសនរតី គឺជាក្លឹបឆ្នេរដែលបានចូលរួមក្នុងសមាគមឆ្នេរ សមុទ្រស្អាតជាងគេនៅលើពិភពលោក។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ទេសចរណ៍ នៅខេត្តព្រះសី ហនុ គ្រោងនឹងរៀបចំរយៈ ពេលមួយថ្ងៃ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២១ ៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.