January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រុមអ្នកតវ៉ាដ៏ច្រើនកុះករប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធារបស់មីយ៉ាន់ម៉ាត្រូវហាមឃាត់ការប្រមូលផ្តុំ ដោយបានធ្វើការតវ៉ាជាលើកទី ៤ ជាមួយមន្រ្តីប៉ូលីសដោយប្រើកាំភ្លើងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្ស

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ  ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១

មីយ៉ាន់ម៉ា៖ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានដឹកក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យស្ម័គ្រចិត្ត ត្រូវបានគេឃើញឈរជើងនៅក្បែរកន្លែងតវ៉ាត្រៀមជួយដល់ក្រុមបាតុករដែលរងរបួសដោយកាំភ្លើងបាញ់ទឹក។

យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថា ក្រុមអ្នកតវ៉ាដ៏ច្រើនកុះករប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធារបស់មីយ៉ាន់ម៉ាត្រូវហាមឃាត់ការប្រមូលផ្តុំ ដោយបានធ្វើការតវ៉ាជាលើកទី ៤ ជាមួយមន្រ្តីប៉ូលីសដោយប្រើកាំភ្លើងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្ស។

កាសែតរដ្ឋ The Global New Light របស់មីយ៉ាន់ម៉ា បានប្រកាសនៅមុននេះថា ទីប្រជុំជនចំនួន ២ ក្នុងទីក្រុងយ៉ាំងហ្គោន និងតំបន់ផ្សេងទៀតក្នុងទីក្រុង Mandalay ទីក្រុង Sagaing និងរដ្ឋ Kayah នឹងស្ថិតនៅក្រោមបម្រាមគោចរ ដែលអ្នកខ្លះជឿថាវានឹងមាននៅទូទាំងប្រទេសតែម្តង។

កាសែត The Guardian រាយការណ៍ថា ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅលើស្ពានក្បែរវត្ត Sule ក្នុងទីប្រជុំជនយ៉ាំងហ្គោនកាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសាក្សីបានឱ្យដឹងថា មានមនុស្សរាប់ម៉ឺននាក់នៅតាមដងផ្លូវនៅពេលព្រឹក។

ក្រុមបាតុករបានកាន់ផ្ទាំងប័ណ្ណប្រឆាំងរដ្ឋប្រហារដែលរួមមាន «យើងចង់បានមេដឹកនាំរបស់យើងវិញ» ដោយសំដៅទៅលើទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវបានចោទប្រកាន់ដោយយោធាពីបទក្លែងបន្លំ និងគ្មានរបបផ្តាច់ការ។

នៅទីក្រុងយ៉ាំងហ្គោនក៏មានគ្រូបង្រៀនជាច្រើនកំពុងដើរក្បួននៅលើដងផ្លូវធំ ដោយលើកសញ្ញាម្រាមដៃបី។ គ្រូបង្រៀនម្នាក់ឈ្មោះ Thein Win Soe បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «យើងមិនបារម្ភអំពីការព្រមានរបស់ពួកគេទេ។ នោះហើយជាមូលហេតុដែលយើងចេញមកថ្ងៃនេះ។ យើងមិនអាចទទួលយកលេសរបស់ពួកគេពីការលួចបន្លំសន្លឹកឆ្នោតបានទេ។ យើងមិនចង់បានរបបផ្តាច់ការយោធាទេ»៕

www.information.gov.kh sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.