ឯកឧត្ដម ឃួង ស្រេង៖ ដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យការស្ថាបនាផ្លូវថ្មីមួយខ្សែ ចាប់ពីចំនុចស្ពានផ្លូវ១០០៣ រហូតដល់មហាវិថីឈ្នះ ឈ្នះ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនិងមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ផ្លូវមួយខ្សែ..!!
នារសៀលថ្ងៃចន្ទ ០៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យការស្ថាបនាផ្លូវថ្មីមួយខ្សែ ចាប់ពីចំនុចស្ពានផ្លូវ១០០៣ រហូតដល់មហាវិថីឈ្នះ ឈ្នះ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ។