January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កំពង់ធំ (ឃុំសាន់គរ)៖ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់បងប្អូន«អ្នកផលិតអំបុក» ដោយបានចុះបញ្ជីនូវម៉ាកសមូហភាពគឺ “អំបុកកំពង់ធំ”

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១

https://fb.watch/3IJtA2utc2/

កំពង់ធំ៖ នាព្រឹកថ្ងៃ៥កើត ខែផល្គុនឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធី មហាសន្និបាតកំណើតដំបូង និងកម្មវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលរបស់ “ក្រុមអ្នកផលិតអំបុកកំពង់ធំ” នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បន្ទាប់ពីលោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានឡើងរាយការណ៍សង្ខេបអំពីដំណើរការនៃការរៀបចំ «ក្រុមអ្នកផលិតអំបុកកំពង់ធំ» ព្រមទាំងប្រាប់ពីគោលបំណងចងក្រង រៀបចំបង្កើតម៉ាកសមូសហភាពអំបុករួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ ថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានគំនិតផ្តួចផ្តើម ចុះបញ្ជីនូវម៉ាកសមូហភាព “អំបុកកំពង់ធំ” ហើយអំបុកកំពង់ធំ ចាប់ផ្ដើមមានឈ្មោះល្បីល្បាញទូទាំងប្រទេស គឺនៅថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ អំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ ។

 

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.