ខេត្តព្រះសីហនុ៖ ទាំងនេះគឺជាឯកសាររបស់បុគ្គលដែលយកមកប្តឹងគំរាមយកដីរបស់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែងតាំងពី1993មកម្លេះ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
ខេត្តព្រះសីហនុ៖
នេះគឺជាឯកសាររបស់បុគ្គលដែលដើរប្តឹង ដើម្បីគំរាមយកដីរបស់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែង។ យោងតាមសំដីពលរដ្ឋបានរ៉ាយរ៉ាប់ប្រាប់អ្នកសារព័ត៌មានយើងថា កាលអំឡុងឆ្នាំ១៩៩៥ដីចំណុចទូក្រឡាប់នេះមានតែផ្លូវរទេះភ្លើងទេ ហើយក៏មិនទាន់មានផ្លូវកៅសូ៊ដែរ គឺមានសុទ្ធតែព្រៃនិងមាននៅសល់ប៉ុលពតទៀតផង។ តើប្លង់ស្លាបមាន់នេះធ្វើតាមផ្លូវណា? រឺក៏កាត់តដើម្បីគំរាមយកដីប្រជាពលរដ្ឋ? សូមបងប្អូនជនរួមជាតិជួយពិចារណាផង។ទីតាំងដីស្ថិតនៅក្រុមទី១៨ ចំណុចទូក្រឡាប់ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។សូមអរគុណ